គ្រាន់តែរាំប៉ះគ្នាសោះ វាយគ្នារបួសរត់ចូលពេទ្យ

ខេត្តកោះកុង៖ គ្រាន់តែរាំធុងបាស់ប៉ះគ្នាសោះ ក៏ផ្ទុះអំពើហឹង្សាមួយកើត ធ្វើឲ្យភ្ញាក់អ្នកភូមិទាំងកណ្តាលអាធ្រាត្រ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ប្រភពព័ត៌មានឲ្យដឹងថា នៅយប់កើតហេតុនេះ ក្នុងភូមិមានការរៀបចំពិធី ខួបកំណើត ហើយរាំធុងបាស់ លេងកម្សាន្ដ តែក៏ក្មេងៗស្ទាវៗមកចូលរាំលេងដែរ តែរាំមិនមានការយោគយល់គ្នា ​ពេលនោះបានប៉ះគ្នាបន្តិចបន្តួច ធ្វើឲ្យយុវជនម្នាក់រត់យកកាំបិត ដេញកាប់គ្នា បណ្ដាលឲ្យភាគីម្ខាងទៀត ​រងបួសធ្ងន់ស្រាល៤នាក់។

ប្រភពបន្តថា​យុវជនដែលបង្កឈ្មោះ កៅ ភារ៉ា អាយុ២៤ឆ្នាំ បានរត់គេចខ្លួនក្រោយបង្កហេតុ រីឯជនរងគ្រោះទាំង៤នាក់ ទី១៖ឈ្មោះ ប៊ុន ធឿន អាយុ២២ឆ្នាំ មុខរបរកម្មករទូក ទី២៖ឈ្មោះ ផន លីញ អាយុ១៩ឆ្នាំ ទី៣៖ឈ្មោះ កឹ ស្រេង អាយុ​១៨ឆ្នាំ និងទី៤៖ឈ្មោះ សុខ តឺម អាយុ២៤ឆ្នាំ​។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ដោយឡែកជនបង្កសមត្ថកិច្ច កំពុងស្រាវជ្រាវរកចាប់ខ្លួន​៕

Loading...