គ្រាន់រឿងទំនាស់គ្នាបន្តិចបន្តួចរហូតផ្ទុះហិង្សាកាប់ចាក់ស្លាប់ម្នាក់

ភ្នំពេញ ៖ ដោយសារតែខ្វះការអត់អោនអធ្យាស្រ័យគ្នានឹងគ្នា បង្កអោយកើតជាទំនាស់រហូតដល់ផ្ទុះហិង្សាកាប់ចាក់ស្លាប់ម្នាក់ សមត្ថកិច្ចចាប់វាយខ្នោះដៃបីនាក់បងប្អូនកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ ២០១៦ នៅចំណុចផ្លូវលំ ក្នុងភូមិស្ពានខ្ពស់ ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនដៃដល់ដែលសមត្ថកិច្ចឃាត់ខ្លួនជាបងប្អូនបង្កើត ទីមួយមានឈ្មោះចាន់ ថួន ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរកម្មករសំណង ស្នាក់នៅក្នុងភូមិស្ពានខ្ពស់ ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ ទីពីរឈ្មោះ ចាន់ថឹម អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង ស្នាក់នៅក្នុងភូមិស្ពានខ្ពស់ ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ ទី៣ ឈ្មោះចាន់ ថុន អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង ស្នាក់នៅក្នុងភូមិស្ពានខ្ពស់ ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ ។
រីឯជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះផាត់សុភត្រា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាចុងភៅ ស្នាក់នៅក្នុងភូមិស្ពានខ្ពស់ ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ ។
តាមប្រភពព័ត៍មានពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះផាត់សុភត្រា បានមានទំនាស់គ្នារឿងពាក្យសម្តីបន្តិចបន្តួចជាឈ្មោះចាន់ថឹម ហើយក៏ ស្រាប់តែជនដៃដល់ដែលជាប្អូនរបស់ចាន់ថឹម ឈ្មោះ ចាន់ ថួន បានស្ទុះឡើងទៅលើផ្ទះរបស់គេយកដាវមួយដើមប្រវែងប្រាំទឹក យកមកគប់លើជនរងគ្រោះឈ្មោះ ផាត់សុភត្រា បណ្តាលឲ្យត្រូវមួយដាវធ្លាយពីសៀតផ្កាខាងឆ្វេងដល់បំពងកដួលសន្លប់នៅកន្លែងកើតហេតុក្នុងថ្លុកឈាម ដោយឃើញដូច្នេះជនដៃឈ្មោះចាន់ ថួន និងបងប្រុសពីរនាក់ទៀត ក៏បានគេចខ្លួនបាត់តែម្តង។
ចំណែកឯជនរងគ្រោះត្រូវបានអ្នកឃើញហេតុការណ៍នេះ ដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែដោយស្ថានភាពធ្ងន់ធ្ងរពេកជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង ។ ក្រោយពេលកើតហេតុ បន្ទាប់ពីមានអំពើហឹង្សារហូតដល់មានមនុស្សស្លាប់នេះ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋានជាច្រើននាក់ ចុះទៅជួយអន្ដរាគមន៍ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យដំបូងពីរនាក់បងប្អូន ហើយឈានទៅដល់ឃាត់ជនដៃដល់ឈ្មោះ ចាន់ ថួន ដែលទៅពួនសំងំនៅផ្ទះរបស់ម្តាយមីញ បានភ្លាមៗផងដែរ ។
បច្ចុប្បន្នជនសង្ស័យស្ថិតក្រោមការសួរនាំ និងឃុំខ្លួនជាបណ្ដោះអាសន្ន នៅនគរបាលប៉ុស្ត៍គីឡូម៉ែត្រលេខ៦ ដើម្បីបញ្ជូនបន្ដមកអធិការដ្ឋាននគរបាលឬស្សីកែវ ដើម្បីកសាងសំណុំ រឿងទៅកាន់តុលាការចាត់ ការទៅតាមផ្លូវច្បាប់៕

IMG-67

Loading...

Leave a Reply

Your email address will not be published. Required fields are marked *