គ្រាប់បែកកែច្នៃ២គ្រាប់ផ្ទុះនៅទីក្រុងយ៉ងហ្គូន

គ្រាប់បែកកែច្នៃ២គ្រាប់បានផ្ទុះឡើងនៅជិតអគាររដ្ឋាភិបាលក្នុងទីក្រុងយ៉ងហ្គូន កាលពីល្ងាចថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាករណីគ្រាប់បែកផ្ទុះថ្មីបំផុត និងប្រហាក់ប្រហែលគ្នាគ្រាប់បែកដែលផ្ទុះយ៉ាងកក្រើកញាប់ញ័រនៅទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ាកាលពី៨ថ្ងៃកន្លងមកផងដែរ ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីរបស់មីយ៉ាន់ម៉ា ។

មន្ត្រីរដ្ឋាភិបាលទីក្រុងយ៉ងហ្គូន ថ្លែងថា គ្រាប់បែកផ្ទុះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចម៉ោងនៅក្នុងតំបន់ នៅពេលដែលមនុស្សពីរ បីនាក់ប៉ុណ្ណោះកំពុងស្ថិតនៅក្នុងការិយាល័យធ្វើការ ។ មិនមានអ្នករងរបួស ឬស្លាប់ដោយហេតុការណ៍នេះទេ ។ គ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងនៅជិតស្នងការប៉ូលិសផងដែរ ។

គ្រាប់បែកដែលបំផ្ទុះនាពេលនេះប្រហាក់ប្រហែលគ្នាគ្រាប់បែកដែលបំផ្ទុះនៅទីតាំង៣ដោយឡែកពីគ្នាផ្សេងទៀត ដែលទី១មួយផ្ទុះឡើងការិយាល័យជនអន្តោប្រវេសន៍កាលពីថ្ងៃព្រហស្បតិ៍ និង២ករណីទៀត ផ្ទុះឡើងនៅផ្សារទំនើប២កន្លែងកាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ។ ហេតុការណ៍បំផ្ទុះកើតមានពាស់ពេញក្នុងទីក្រុង ។

ប៉ូលិសមិនបាននិយាយនោះទេថា តើសង្ស័យទៅលើក្រុមណាមួយនៅពីក្រោយហេតុការណ៍ខាងលើនេះ ។ ហេតុការណ៍ទាំងនេះ មិនបណ្តាលឲ្យរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។

មន្ត្រីជាន់ខ្ពស់ស្នើមិនបញ្ចេញឈ្មោះថ្លែងថា «យើងមានអារម្មណ៍ថា ពួកគេផ្តល់សារឲ្យយើងដឹងថា ពួកគេចូលដល់គ្រប់ទីកន្លែងទាំងអស់» ៕

 

yangon-government-building-explosion

Loading...