គ្រាប់មីនបន្សល់ពីសម័យសង្គ្រាមនៅតែជាដើមចមនាំឲ្យមនុស្សរងគ្រោះថ្នាក់ស្ទើរជារៀងរាល់ថ្ងៃគ្រាដែលពួកគេបានបញ្ជាគ្រឿងចក្រភ្ជួររាស់ដីដើម្បីបង្កបង្កើនផលនៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ពីការបំផ្ទុះឡើងនៃគ្រាប់មីនតោនដ៏ធំមួយគ្រាប់ គ្រាកំពុងភ្ជួររាស់ដី ហើយគ្រាប់មីននោះ ត្រូវគេដឹងថា គឺបានបន្សល់តាំងពីសម័យសង្គ្រាមនោះមក។ យុវជនរងគ្រោះ ត្រូវបានក្រុមគ្រួសារញ្ញាតិមិត្ត បញ្ជូនមកព្យាបាលនៅក្នុងមន្ទីរពេទ្យសម្តេចតេជោហ៊ុន សែន ក្រោយពេលហេតុការណ៍ ដែលបានកើតឡើងនាវេលាម៉ោង៩ និង៣នាទីព្រឹក ថ្ងៃ១៧មិថុនានេះ នៅភូមិសែនតេជ្ជៈ ឃុំមរកត៌ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មេបញ្ជាការគ១ការពារព្រំដែនលេខ៤០១ លោកវរៈសេនីយ៍ត្រីនុង វាស្នា បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះតែម ប៊ុល អាយុ២៧ឆ្នាំ របួសបាក់ជើងឆ្វេងក្រោមជង្គង់ ដោយសារមីនតោនផ្ទុះអំបែងខ្ទាតត្រូវ ពេលកំពុងបញ្ជាត្រាក់ទ័រភ្ជួរដីក្រោយផ្ទះ នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។ លោកបានបញ្ជាក់ថា ដីដែលជនរងគ្រោះភ្ជួររាស់នេះ គឺគេបានធ្វើជារៀងរាល់ឆ្នាំ មិនដែលជួបបញ្ហានោះទេ ប៉ុន្តែ នៅឆ្នាំនេះបែរជាជួបបញ្ហាបែបនេះទៅវិញ។

ប្រធានមន្ទីរពេទ្យសម្តេចតេជោ ស្រឯមជាំក្សាន្ត លោកនូ សារិន បានបា្រប់ឲ្យដឹងថា ជនរងគ្រោះបានទទួលរងរបួស បាក់ឆ្អឹងជើងឆ្វេងយ៉ាងធ្ងន់ធ្ងរ ហើយអាចនឹងត្រូវបញ្ជូនមកព្យាបាលបន្ត នៅក្នុងមន្ទីរពេទ្យ១៦មករាខេត្តព្រះវិហារ នារសៀលថ្ងៃ១៧មិថុនានេះ ។

សូមជម្រាបថា នៅក្នុងខេត្តព្រះវិហារ ដដែលនេះដែរ កាលពីរសៀលថ្ងៃ១៦មិថុនាម្សិលមិញ មានកុមារាម្នាក់ឈ្មោះឡាន់ ផល្លា អាយុ១៣ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ នៅភូមិសង្កែ ឃុំសង្កែ១ ស្រុកឆែប ខេត្តព្រះវិហា បានស្លាប់បាត់បង់ជីវិត ក្រោយពេលឆក់ខ្សែភ្លើង គ្រាដែលកុមារានោះ បានឡើងលើបង្គោលភ្លើង ចាប់យកកូនសត្វដែលទំនៅលើបង្គោលភ្លើងនោះ។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កែ១លោកផុន ភឿន បានបា្រប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញកុមារានោះ មានគ្នា៣នាក់ដើរចាប់សត្វ នៅពេលនោះកុមារាទាំង៣ ក៏បានក្រលេកទៅឃើញសត្វទុំនៅលើបង្គោលភ្លើង ភ្លាមនោះកុមារារងគ្រោះ ក៏បានឡើងទៅលើបង្គោលភ្លើងនោះ ហើយយកដៃចាប់សត្វតែចំខ្សែភ្លើង ផ្ទុះឆេះខ្លោចពេញខ្លួនធ្លាក់ពីលើបង្គោលភ្លើងចុះមកដី ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ លោកថា ក្រោយហេតុការណ៍នេះ អ្នកភូមិបានរត់ឆោឡោមកចោមមើល ហើយក្រុមគ្រយសារបានទួញសោក និងនាំយកទៅធ្វើបុណ្យទុកដាក់ទៅតាមប្រពៃណី ៕ បក្សីជាយដែន

IMG_7532

IMG_7531

face

005

004

001

Loading...

Leave a Reply

Your email address will not be published. Required fields are marked *