គ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះចំនួន១៥គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះ នៅដីចំការមួយកន្លែងក្នុងស្រុកថ្មពួក

បន្ទាយមានជ័យ ៖ គ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះចំនួន១៥គ្រាប់ ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម ត្រូវបានប្រជាពលរដ្ឋ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រទះឃើញពេលកំពុងភ្ជួរដីចំការ ។

ការប្រទះឃើញ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចចម្ងាយពីបង្គោលសីម៉ាលេខ៣២ប្រហែល១៧០ម៉ែត ព្រំដែន-កម្ពុជា ស្ថិតក្នុងភូមិអូរកំបុត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាល បានឲ្យដឹងថា គ្រាប់ទាំងនោះ ជាប្រភេទគ្រាប់មីន ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម ហើយត្រូវបាប្រជាពលរដ្ឋម្នាក់ ឈ្មោះ ជុំ រស្មី អាយុ ៥៣ ឆ្នាំ រស់នៅភូមិអូរកំបុត ឃុំគោករមៀត    ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រទះឃើញ ពេលកំពុងភ្ជួរដីធ្វើចំការ ។

ក្រោយទទួលបានដំណឹង កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរកំបុត សហការជាមួយកម្លាំងសំអាតមីនអង្គភាពហេឡូត្រាសដ៏ ចុះទៅពិនិត្យជាក់ស្តែង ហើយក៏បានធ្វើការប្រគល់គ្រាប់មីនទាំងនោះ ទៅឲ្យកម្លាំងសំអាតមីនអង្គភាពហេឡូត្រាសដ៏ យកទៅធ្វើការបំផ្លាញចោលនៅថ្ងៃដដែល ដើម្បីជាសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ៕

Loading...