គ្រាប់M49 A.2 មិនទាន់ផ្ទុះត្រូវបានសិស្សអនុវិទ្យាល័យឡាបានសៀកប្រទះឃើញ

ខេត្តរតនគិរី៖ គ្រាប់យុទ្ធភណ័្ឌមិនទាន់ផ្ទុះ១គ្រាប់ម៉ាកM49 A.2 ប្រភេទគ្រាប់ត្បាល់60 ផលិតនៅប្រទេសអាមេរិក នៅសល់ពីសម័យសង្គ្រាមអាមេរិកកាំងសិស្សបានប្រទះឃើញនៅចំណុចសាលាអនុវិទ្យាល័យឡាបានសៀក
នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៨ ស្ថិតនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ពេលសិស្សនុសិស្សកំពុងរត់លេង ក្នុងបរិវេណសាលាក៏ប្រទះឃើញគ្រាប់នេះហើយបាននាំគ្នាយកមកប្រគល់ឲ្យលោកគ្រូបន្ទុកថ្នាក់ បន្ទាប់មកលោកគ្រូបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានមកទទួលយក។

បច្ចុប្បន្នគ្រាប់ខាងលើនេះសមត្ថកិច្ចបានទាក់ទងទៅអង្កការMaxមកទទួលយកទៅកំទេចចោលផងដែរ ៕

Loading...