គ្រូ​និង​សិស្ស​ បង្រៀន​ និង​ចូល​រៀន​ជា​ធម្មតា​ នៅ​ក្នុង​ឱកាស​បុណ្យ​គ្រឹ​ស្ត​ស្មាស​

​ភ្នំពេញ​៖​ ក្រសួង​អប់រំ​អំពាវនាវ​អោយ​គ្រូ​និង​សិស្ស​ទៅ​បង្រៀន​និង​ចូល​រៀន​ជា​ធម្មតា​នៅ​ក្នុង​ឱកាស​បុណ្យ​គ្រឹ​ស្ត​ស្មាស​ដែល​មិនមែន​ជា​បុណ្យ​ជាតិ​ និង​មិន​មាន​កំណត់​ក្នុង​អនុក្រឹត្យ​នៃ​ថ្ងៃ​ឈប់​សំរាក​របស់​រាជរដ្ឋាភិបាល​ឡើយ​។​

​ឯកឧត្តម​ រស់​ សាលី​ន​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ប្រាប់​​ថា​ ថ្ងៃ​២៥​ធ្នូ​ ជា​ថ្ងៃ​បុណ្យ​ គ្រឹ​ស្ត​ស្មាស​ក្រសួង​សូម​ អំពាវនាវ​ អោយ​អាណាព្យាបាល​បញ្ជូន​កូនចៅ​ទៅ​រៀន​ រឺ​ឯ​គ្រូ​និង​សិស្ស​ទៅ​បង្រៀន​ និង​រៀន​ជា​ធម្មតា​។​ឯកឧត្តម​ សង្កត់ធ្ងន់​ថា​ ទោះបីជា​គ្រូបង្រៀន​រឺ​ សិស្សានុសិស្ស​ដែល​ជា​គ្រឹ​ស្ត​សាសនិក​ដ៏​ត្រូវ​តែ​ ទៅ​រៀន​និង​បង្រៀន​ជា​ធម្មតា​ លើកលែងតែ​ដល់​ម៉ោង​សម្រាក​ អាច​សប្បាយ​តាម​សេរីភាព​ផ្ទាល់ខ្លួន​។​

​គួ​រំលឹក​ថា​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយសារ​តែ​ហូរ​ចូល​ នៃ​វប្ប​ធ៌​ម​បរទេស​និង​ ពិធីបុណ្យ​អន្តរជាតិ​ដ៏​ច្រើន​ស្អេកស្កាស​ ទើប​បណ្តាល​អោយ​សិស្សានុសិស្ស​និង​ គ្រូបង្រៀន​ មួយ​ចំនួន​អវត្តមាន​ពីសា​លា​ដោយ​ចេតនា​ ដោយ​យក​ ឡេ​ស​ចង់​ ឈប់​សម្រាក់លំហែ​កំសាន្ត​។​អ្នកវិភាគ​ សង្គម​បាន​សម្តែង​កង្វល់​ថា​ ការ​មិន​ចូល​រៀន​របស់​សិស្ស​ប្រុស​ ស្រី​ ជំទង់ៗ​ ដោយ​ការ​យល់​ខុស​ នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​របស់​អន្តរជាតិ​នោះ​ ធ្វើ​អោយ​គេ​ភ្លើតភ្លើន​និង​ ធ្វើ​អោយ​ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សីលធម៌​សង្គម​និង​ប្រពៃណី​ខ្មែរ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *