គ្រូបរទេសដែលបង្រៀននៅសាលាអន្តរជាតិ GOLDEN BRIDGE សិស្សទៅរំលោភដល់ផ្ទះ ត្រូវនគរបាលក្រសួងមហាផ្ទៃ ឃាត់ខ្លួនហើយ

ភ្នំពេញ៖ គ្រូបរទេសម្នាក់ដែលបង្រៀននៅសាលាអន្តរជាតិ GOLDEN BRIDGE ដែលនាំកូនសិស្សអាយុ៥ឆ្នាំ ទៅរួមភេទដល់ផ្ទះ ត្រូវនគរបាលជំនាញ នៃនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បានសម្រេចធ្វើការឃាត់ខ្លួនហើយ បន្ទាប់ពីការសួរនាំទៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានរកឃើញថា ជនបរទេសរូបនេះពិតជាបានជាប់ព័ន្ធនឹងបទល្មើសនេះមែន។

មន្រ្តីជាន់ខ្ពស់ នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា «បន្ទាប់ពីសួរនាំទៅ កម្លាំងនគរបាលជំនាញ បានសម្រេចឃាត់ខ្លួន ហើយកាលពីល្ងាចម្សិលមិញ ដោយសាររកឃើញថា ជននេះពិតជាបានជាប់ព័ន្ធ នឹងបទល្មើសនេះមែន ហើយនឹងចាត់ការតាមនីតិវិធីបន្តទៀត ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ»។ ជាមួយគ្នានេះសម្រាប់សំណុំរឿងខាងលើ គឺមានការសួរនាំលម្អិតថែមទៀតផង។

គិតត្រឹមរសៀលនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងនគរបាល​ក្រសួងមហាផ្ទៃ បាននិងកំពុងបន្តសាកសួរបន្ថែមលើគ្រូបង្រៀនបរទេសរូបនោះ។

កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បានចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់ អាចជាជនជាតិអង់គ្លេស ដែលបង្រៀននៅសាលាអន្ដរជាតិ GOLDEN BRIDGE International School ស្ថិតនៅសាខាខណ្ឌទួលគោក បន្ទាប់ពីបែកធ្លាយរឿងអាស្រូវជនបរទេសរូបនេះ បាននាំក្មេងស្រីជាសិស្ស សាលាអាយុទើប៥ឆ្នាំ នាំទៅរួមភេទដល់ផ្ទះ។

មន្ដ្រីនគរបាលបានប្រាប់ថា ជនសង្ស័យត្រូវបានចាប់ខ្លូន ខណៈពេលចេញពីសាលារៀន ហើយជនបរទេសរូបនេះមានឈ្មោះ Mark Andrew Smith ៕

Loading...