គ្រូពេទ្យតាមភូមិ ចាក់ថ្នាំ៣ម្ជុល អ្នកជំងឺប្រកាច់ស្លាប់

ខេត្តត្បូងឃ្មុំ៖ កម្លាំងអធិការនគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ បានឃាត់ខ្លួន​បុរសម្នាក់ មានមុខរបរធ្វើពេទ្យឯកជន​តាមភូមិ ដែលបានចាក់ថ្នាំឲ្យអ្នកជំងឺម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ បង្កឲ្យមានភាពភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៥នាទីព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិសួង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ មានឈ្មោះ ឯម ថុល ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិ សង្កាត់ កើតហេតុខាងលើ មានជំងឺ ដោយមានអាការឈឺទ្រូង បែកញើស ខ្យល់ ហើយបានហៅគ្រូពេទ្យក្នុងភូមិ (ពេទ្យឯកជន គ្មានក្របខណ្ឌ) មកចាក់ថ្នាំឲ្យ ។

ពេលមកដល់ គ្រូពេទ្យឈ្មោ ពេជ្រ ញ៉ ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិជាមួយគ្នា បានមកពិនិត្យ និងព្យាបាល ហើយចាក់ថ្នាំឲ្យអ្នក​ជំងឺឈ្មោះ ឯម ថុល ចំនួន៣ម្ជុល មានថ្នាំដូចជា៖ Compho ចាក់ត្រចៀក១អំពូល, B Complex ចាក់ត្រចៀក១អំពូល និង Hydrocortione លាយទឹកថ្នាំចាក់ស្មា១អំបូល ។

ប្រភពបន្តថា ក្រោយចាក់ថ្នាំរួចបានប្រហែល៣០នាទី ស្រាប់តែអ្នកជំងឺមានអាការធ្ងន់ឡើងៗ ហើយក្រុមគ្រួសារសាច់ញាតិ បានដឹកអ្នកជំងឺឈ្មោះ ឯម ថុល ទៅកាន់គ្លីនិកដើម្បីជួយសង្គ្រោះ តែមិនទាន់ទៅដល់ផង អ្នកជំងឺក៏ស្លាប់នៅតាមផ្លូវ ។

លោក ឈន សុធន អធិការនគរបាលក្រុងសួង​បានឲ្យដឹងថា ក្រោយពេលទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចបាននាំខ្លួនគ្រូពេទ្យ ពេជ្រ ញ៉ មកកាន់អធិការដ្ឋានដើម្បីបំពេញសំណុំឯកសារតាមនីតិវិធី ត្រៀមបញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ses (1)

ses (3)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *