គ្រូពេទ្យ​ចិន​ វះកាត់​គីស​ក្នុង​ស្បូន​ ខុស​បច្ចេកទេស​ស្លាប់​ស្ត្រី​ម្នាក់​ ហើយ​ដាក់​មេ​ប្រូច​

​ខេត្តពោធិ៍សាត់​ ៖​ គ្រូពេទ្យ​ឯកជន​ ដែល​មាន​ស្លាក​យីហោ​ គ្លីនិក​ចិន​ ដែល​មាន​ទីតាំង​នៅផ្ទះ​ ល្វែង​បូ​រី​តេ​អូ​ ស្ថិត​ក្នុងភូមិ​ពាល​ញែក​១​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ បាន​ធ្វើការ​វះកាត់​ស្ត្រី​ម្នាក់​ មាន​ជំងឺ​គីស​ក្នុង​ស្បូន​ បណ្ដាល​ឲ្យ​ស្លាប់​ នៅ​ក្នុង​គ្លីនិក​ កាលពី​ពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​ ហើយដោយ​ឃើញ​ សភាព​មិន​ស្រួល​ គ្រូពេទ្យ​បាន​រត់គេច​ខ្លួន​បាត់​ ដោយ​មិន​ទទួលខុសត្រូវ​នោះ​ទេ​។​

​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា​ ការ​វះកាត់​ស្ត្រី​ ដែល​មាន​រោគ​គីស​ ក្នុង​ស្បូន​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​ហើយ​នោះ​ គ្រូពេទ្យ​ក៏​បាន​ដឹក​សព​ស្ត្រី​រង​គ្រោះ​ ទៅ​កាន់​មន្ទីរពេទ្យ​រដ្ឋ​ បម្រុង​ទម្លាក់​កំហុស​ឲ្យ​គ្រូពេទ្យ​រដ្ឋ​ ជា​អ្នក​ទទួលខុសត្រូវ​ ប៉ុន្តែ​ត្រូវ​បាន​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ប្ដឹង​ទៅ​ព្រះរាជអាជ្ញា​ រួច​ក៏​បែកធ្លាយ​រឿង​នេះ​ ហើយ​គ្រូពេទ្យ​ឯកជន​ទាំងនោះ​ នាំ​គ្នា​គេចខ្លួន​បាត់​អស់​ ខណៈ​ដែល​ព្រះរាជអាជ្ញា​ បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ ចុះ​ទៅ​ព័ទ្ធ​ទីតាំង​កើតហេតុ​ ហើយ​ត្រួតពិនិត្យ​គ្លីនិក​ ខាងលើ​នោះ​។​

​ករណី​នេះ​ត្រូវ​បាន​បែកធ្លាយ​ ដោយសារ​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ប្ដឹង​ទៅ​ព្រះរាជអាជ្ញា​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៥​ ទើប​បែកធ្លាយ​កាន់តែ​ខ្លាំង​ ដោយ​ឃើញ​វត្តមាន​ សមត្ថកិច្ច​ជា​ច្រើន​ បាន​ធ្វើការ​ឆែកឆេរ​ ត្រួតពិនិត្យ​នៅ​ទីតាំង​ គ្លីនិក​ឯកជន​ចិន​ មួយ​នោះ​។​ ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ស៊ឹង​ ចាន់​ធឿ​ន​ ភេទ​ស្រី​ អាយុ​ ៣៣​ឆ្នាំ​ នៅ​ភូមិ​សាន​សរ​ ឃុំ​អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ហើយ​សមត្ថកិច្ច​ និង​ព្រះរាជអាជ្ញា​ បាន​ត្រួតពិនិត្យ​ទីតាំង​គ្លីនិក​នោះ​ និង​ធ្វើ​កំណត់ហេតុ​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *