គ្រូពេទ្យ យ៉ែម ជ្រិន ត្រូវជាប់គុក២៥ឆ្នាំពាក់ព័ន្ធការឆ្លងមេរោគអេដស៍នៅឃុំរកា

គ្រូពេទ្យ យ៉ែម ជ្រិន ត្រូវជាប់គុក២៥ឆ្នាំពាក់ព័ន្ធការឆ្លងមេរោគអេដស៍នៅឃុំរកា
ខេត្តបាត់ដំបង៖សាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែធ្នូ បានចេញសាលក្រមផ្ដន្ទាទោសគ្រូពេទ្យ យ៉ែម ជ្រិន ដាក់ពន្ធនាគារ ២៥ឆ្នាំ ពាក់ព័ន្ធបទប្រព្រឹត្តបីករណី។ ក្នុងនោះរួមមានប្រព្រឹត្តដោយចេតនាធ្វើឲ្យអ្នកដទៃឆ្លងមេរោគ អេដស៍ អំពើឃោរឃៅពាក់ព័ន្ធនឹងឃាតកម្ម និងបើកកន្លែងព្យាបាលជំងឺដោយពុំមានច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាល។
ការប្រកាសសាលក្រមនេះនៅបន្ទាប់ពីតុលាការបានបើកសវនាការ ជំនុំជម្រះចំនួន ៥ថ្ងៃ និងបានបញ្ចប់កាលពីថ្ងៃទី២៨ ខែតុលា ដោយតុលាការបានសាកសួរដើមបណ្ដឹងជិត ៩០នាក់ ក្នុងចំណោម ១២០នាក់ ព្រមទាំងសាក្សីដាក់បន្ទុកចំនួន ១០នាក់ និងសាក្សីដោះបន្ទុកចំនួន ៤នាក់ក្នុងរយៈពេល ៥ថ្ងៃនោះ។
គ្រូពេទ្យ យ៉ែម ជ្រិន ត្រូវបានតុលាការបើកសវនាការកាត់ទោសនេះ បន្ទាប់ពីប្រជាពលរដ្ឋជិត ៣០០នាក់ ទៅពិនិត្យឈាមនៅមណ្ឌលសុខភាពឃុំរកា កាលពីចុងឆ្នាំ២០១៤ ហើយគ្រូពេទ្យពិនិត្យឃើញមេរោគអេដស៍ និងមានអ្នកស្លាប់ចំនួន ១០នាក់។ ក្រោយមកសមត្ថកិច្ចខេត្តបាត់ដំបង និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះស្រាវជ្រាវនៅផ្ទះគ្រូពេទ្យនោះ រកឃើញវត្ថុសង្ស័យមួយចំនួន។ សមត្ថកិច្ចក៏បញ្ជូនគ្រូពេទ្យដែលគ្មានវិជ្ជាជីវៈរូបនេះទៅតុលាការ ធ្វើការសាកសួរ និងចោទប្រកាន់តាំងពីពេលនោះ៕

image

Loading...

Leave a Reply

Your email address will not be published. Required fields are marked *