គ្រួសារ កូនភ្លោះ២នាក់ ទីទាល់ក្រមួយគ្រួសារ បានទទួលអំណោយពី លោក ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាធុវហត្ថខេត្តរតនគិរី

ខេត្តរតនគិរី៖ លោក ឧត្តម សេនីយ៍ត្រី គឹម រស្មី មេញ្ជាការកងរាជអាធុវហត្ថ ខេត្តរតនគិរី រួមនិងមន្រ្តីក្រោមឱវាទ មួយចំនួន នារសៀល ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៧ បាននាំយកអំណោយ ទៅផ្តល់ជូន គ្រួសារ កូនភ្លោះ ២នាក់ ដែលមានជីវភាព ទីទាល់ក្រមួយគ្រួសារ ស្ថិតនៅភូមិ ៥ ឃុំ ត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

មានប្រសាសន៍ ទៅកាន់គ្រួសារគ្រីក្រ កូនភ្លោះខាងលើនេះ លោក ឧត្តម សេនីយ៍ត្រី គឹម រស្មី បានលើកឡើងថាដោយទទួលព័ត៌មានតាមបណ្តាញ ទំនាក់ទំនង សង្គម ផ្យព្វផ្យាយពីការលំបាក់ ខ្វះមុខខ្វះក្រោយ របស់ប្អូនស្រី ទើបរូបលោកនិងមន្រ្តី ក្រោមឱវាទ ចាត់ចែងនាំ យកអំណោយ បន្ទាន់មកជូន ដើម្បីសម្រួល ការលំបាក របស់គ្រួសារប្អូនស្រី។

លោកឧត្តមនីយ៍ត្រី គីម រស្មី បន្តថារាជរដ្ឋាភិបាល ក្រោមការដឹក នាំរបស់សម្តេចតេជោ ហ៊ុន សែនជាប្រមុខ សម្តេចតែងតែគិតគូ ជានិច្ច ចំពោះសុខទុកនិង ជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋ នៅទូរទាំងប្រទេស សម្តេចបាន ណែនាំ ដល់ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវចុះជួយប្រជាពលរដ្ឋ ពេលមានទុក្ខលំបាក ជួបគ្រោះភ័យ ផ្សេងៗជាពិសេស មិនត្រូវ ទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់បាយហូប ដោយមិនបាន ដឹង មិនបានគិតគូ និងមិនបាន ជួយដោះស្រាយនោះឡើង លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ផ្តាំផ្ញើដល់ ប្អូនស្រី ជាម្តាយកូនភ្លោះ ត្រូវយកចិត្តទុកដាក់ ថែទាំ សុខភាពខ្លួនឯង ជាពិសេស យកចិត្តទុកដាក់ថែរទាំ ទារកទាំង ពីរឲ្យបានល្អ ដើម្បីឲ្យពួកគេមានសុខភាព រឹងមាំ ។

អំណោយដែលលោកឧត្តមសេនីយ៏ត្រីផ្តល់ជូនគ្រួសារក្រីក្រកូនភ្លោះ២នាក់នាពេលនេះ រួមមានអង្ករ៣បេក្នុងមួយបេ២២គីឡូក្រាម មី២កេះ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ និងថវិកា ១លាន ៣សែនរៀល ។

គួររំលឹកថា បើតាមការរៀបរាប់ ពីអ៊ុំស្រី ទឹម ខេង អាយុ ៦៥ឆ្នាំ ត្រូវជាម្តាយ ប្អូនស្រី កូនភ្លោះ បានឲ្យដឹងថា៖ គាត់មានស្រុកកំណើត នៅស្រុកតាកែវ ហើយមករស់នៅ ភូមិឃុំខាងលើ តាំងពីសម័យសង្គម រាស្ត្រនិយម មកម្លេះ ប្តីរបស់គាត់បានស្លាប់នៅក្នុងរបបពលពត បន្សល់ទុកឲ្យគាត់ចិញ្ចឹមកូន ៤ នាក់ចំណែកកូន ៣ នាក់ផ្សេងទៀត មានប្តីប្រពន្ធ ទៅរស់នៅខេត្តផ្សេងអស់ហើយ នៅសល់កូនស្រី ពៅឈ្មោះ សារ៉ា អាយុ ២៣ឆ្នាំ ហើយអ៊ុំស្រីក៍បានរៀបចំអោយមានប្តីសី កាលពីឆ្នាំទៅមិញ ពេលដែលកូនស្រីគាត់មានទំងន់ ៤ខែ បុរសជាប្តី ក៍បានរត់ចោល កូនស្រីគាត់បាត់ស្រមោលទៅ ដោយមិនប្រាប់ពីមូលហេតុអ្វីទាំងអស់ រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ សារ៉ា ក៍បានសម្រាលកូនភ្លោះប្រុសចំនួន ២ នាក់ ។

អ៊ុំស្រីបានបន្តថា បច្ចុប្បន្នគ្រួសារអ៊ំុមានជីភាព ក្រីក្រខ្លាំងណាស់ គ្មានដីស្រែផ្ទះសំបែង នឹងគេនោះទេ បច្ចុប្បន្ន រស់នៅ លើដីដែលគេឲ្យនៅបណ្តោះអាសន្ន តែប៉ុណ្ណោះ ចំណែកការហូបចុក ប្រចាំថ្ងៃគឺពឹងពាក់ទៅ អ្នកជិតខាង ហុចព្រឹក ហុចល្ងាច តែប៉ណ្ណោះ។

អ៊ុំស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្តម សេនីយ៍ត្រី គឹម រស្មី និងមន្ត្រីក្រោមឱវាទ ដែលបានជួយផ្តល់នូវអំណោយ មនុស្សធម៌ ដល់ គ្រួសារអ៊ុំស្រី នៅពេលនេះ អំណោយទាំងអស់នេះ គឺអ៊ុំស្រីមានក្តីរីករាយឥតឧបមា និងសូមជូនពរដល់លោកឧត្តមសេនីយ៍ត្រី និងក្រុមគ្រួសារ និងកងកម្លាំងទាំងអស់ ឲ្យមានក្តីសុខ ក្តីចម្រើន និងសម្រេច ភារកិច្ច ថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន ៕

Loading...