គ្រឿងចក្រនិងសម្ភារបោសសម្អាតមីន តម្រូវជាង៥លានដុល្លារ អំណោយរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូន មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា

ខេត្តបាត់ដំបង៖ គម្រោងសមាហរណកម្មបោសសម្អាតមីននិងសង្រោះជនពិការដោយ សារមីនដំពាក់កាលទី៣ គ្រោងអនុវត្ត លើស្រុកគោលដៅចំនួន៤នៃខេត្តបាត់ដំបង គឺស្រុកមានគ្រាប់មីន ច្រើនជាងគេ រួមមាន ស្រុកសំឡូត ស្រុក បាណន់ ស្រុក រតនៈមណ្ឌលនិងស្រុកបវេល ។ គម្រោងនេះនិងផ្តល់ផលប្រយោជន៍ដោយផ្ទាល់និង ប្រយោលចំពោះពលរដ្ឋ ចំនួន៤ម៉ឺន៥ពាន់២៦១គ្រួសារ ផងដែរ ។

ពិធីប្រគល់ និងទទួលគ្រឿងចក្រ សម្ភារៈបោសសម្អាត់មីន ដែលមានតម្រូវជាង៥លានដុល្លារ ជាអំណោយរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនដល់ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាពិធីធ្វើឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកអគ្គរដ្ឋទូតប្រទេសជប៉ុន ប្រចាំកម្ពុជា លោក ហូរិនូឈិ ហិដេហិសា(Horinouchi Hidehisa ព្រមទាំងមានអ្នកចូលរួមជិត២ពាន់នាក់ផ្សែង កាលពីព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០១៨ នៅទីតាំងមជ្ឈមណ្ឌលកំចាត់មីន (ស៊ីម៉ាក់) ក្នុងខេត្តបាត់ដំបង ។

លោក ហេង រតនា ប្រតិភូរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកស៊ីម៉ាក់ មានប្រសាសន៍ថា គ្រឿងចក្រ និងសម្ភារបោសសម្អាតមីននៃគម្រោងសមាហរណកម្មបោសសម្អាតមីននិងសង្រោះជនពិការដោយ សារមីនដំពាក់កាលទី៣ រួមមានគ្រឿងចក្រកម្ទេចមីន ធុនធ្ងន់ចំនួន៥គ្រឿង និង គ្រឿងបន្លាស់ និងតង់ស្នាក់នៅចំនួន៣៨តង់ សរុបទឹកប្រាក់ចំនួន៥២៥លាន៧សែនយ៉េន ដែលមានតម្លៃជាង៥លាន២សែនដុល្លាអាមេរិច ។

លោកបន្តថា គម្រោងនេះត្រូវបានអនុវត្ត លើស្រុកគោលដៅចំនួន៤នៃខេត្តបាត់ដំបង គឺស្រុកមានគ្រាប់មីន ច្រើនជាងគេ រួមមាន ស្រុកសំឡូត ស្រុក បាណន់ ស្រុក រតនៈមណ្ឌលនិងស្រុកបវេល ។ គម្រោងនេះនិងផ្តល់ផលប្រយោជន៍ដោយផ្ទាល់និង ប្រយោលចំពោះពលរដ្ឋ ចំនួន៤ម៉ឺន៥ពាន់២៦១គ្រួសារ ។

លោក ហេង រតនា បានបន្តថា ការប្រើប្រាស់គ្រឿងចក្រកម្ទេចមីន ធុនធ្ងន់គាំទ្រប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ពិតជាមានសារសំខាន់ក្នុងការជួយបង្កើនប្រសិទ្ធិភាពប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា ។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកហូរិនូឈិ ហិដេហិសា Horinouchi Hidehisa បានថ្លែងថា ការបោសម្អាតមីន មានសារសំខាន់ ក្នុងការថែរក្សាសុវត្ថិភាពជូនប្រជាជន និងកសិករដែលរស់នៅ និងធ្វើការនៅជុំវិញចម្ការមីន ដែលអាចបង្កបង្កើនផល សម្រាប់ទ្រទ្រុងសេដ្ឋកិច្ចគ្រូសារ តាមរយៈការអភិវឌ្ឍជនបទ របស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកបន្តថា រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងសកម្ម ក្នុងសកម្មភាពកំចាត់មីននៅកម្ពុជាតាំងពីឆ្នាំ១៩៩៨មកម្លេះ ។

លោក Horinouchi Hidehisa បានរំពឹងថា គ្រឿងចក្រ និងសម្ភារៈ ដែលបានប្រគល់ជូនមជ្ឈមណ្ឌលកំចាត់មីនាពេលនេះ នឹងជួយឲ្យស៊ីម៉ាក់ មានលទ្ធភាពអាចធ្វើ សកម្មភាពបោសសម្អាតមីនបានដោយសុវត្ថិភាព និងប្រសិទ្ធិភាពជាងមុន ។ តាមរបាយការណ៍ ចាប់ពីឆ្នាំ១៩៩២រហូតមកដល់ខែមីនាឆ្នាំ២០១៨កន្លងមកនេះ ស៊ីម៉ាក់បានបោសម្អាតគ្រាប់មីន និងយុទភណ្ឌមិនទាន់ផ្ទុះ លើផ្ទៃដី៩៣៦គីឡូម៉ែត្រក្រឡា ដោយរកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្ស មីនប្រឆាំងរថគ្រោះ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះគ្រប់ប្រភេសរុបជិត២លាន៧សែនគ្រាប់ ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត បានថ្លែថា ប្រវត្តិសាស្ត្របានបង្ហាញថា កម្ពុជា បានធ្លាក់ចូលក្នុងសង្គ្រាមជាង៤០០ឆ្នាំ ហើយសង្គ្រាមមិនបានផ្ដល់អ្វីក្រៅ តែពីការនិរាសព្រាត់ប្រាស់ បន្សល់ទុកនូវកុមារកំព្រា ការបាត់បង់ជីវិតមនុស្ស ការរស់នៅ ក្រលំបាកវេទនា ក្រោមការកាប់សម្លាប់ ការបង្អត់អារ និងការធ្វើទារុណកម្មគ្រប់បែបយ៉ាង ។ លើសពីនេះ សង្គ្រាមបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ មិនទាន់ផ្ទុះជាច្រើនហិចតា ដែលបង្ករគ្រោះថ្នាក់ ការភ័យខ្លាច និងរារាំងដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ការកសាងហេដ្ឋារចនាសម្ពន្ធ័ និងការអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ ។

លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាភ័ព្វវាសនា ដែលប្រទេសកម្ពុជាត្រូវបានរំលត់ភ្លើងសង្គ្រាមបានទាំងស្រុង នៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានសុខសន្ដិភាព ។ តែទោះជាសង្គ្រាមបានបញ្ចប់ទៅហើយក្ដី បញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទះពីសង្គ្រាមនៅតែបង្ករបញ្ហាដល់ប្រជាជន និងប្រទេសជាតិ ទាមទារឲ្យ រាជរដ្ឋាភិបាលដោះស្រាយបញ្ហាទាំងនេះ ដើម្បីឆ្លើយតបនិងគោលនយោបាយអភិវឌ្ឍជនបទ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕




 

Loading...