គ្រឿងញៀនធ្វើឱ្យបុរសម្នាក់បម្រុងយកដាវសាំម៉ូរ៉ៃកាប់ម្តាយបង្កើតនិងប្រពន្ធផ្តាច់ជីវិតត្រូវនគរបាលខណ្ឌប្ញស្សីកែវចាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបម្រុងយកដាវសាំម៉ូរ៉ៃកាប់ម្តាយបង្កើតនិងប្រពន្ធផ្តាច់ជីវិតខណៈដែលកើតមានជម្លោះតិចតួចក្នុងគ្រួសារត្រូវបាននគរបាលខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញបង្រ្កាបចាប់ខ្លួនទាន់ពេលវេលា ដើម្បីកយទៅចាត់ការតាមផ្លូវច្បាប់។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននករបាលខណ្ឌប្ញស្សីកែវឱ្យដឹងថាៈ នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះជួលមួយកន្លែង ផ្លូវបេតុង ក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញមានជនសង្ស័យម្នាក់ឈ្មោះ ទេព បូរិន ហៅ ចាម ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល កើតហេតុខាងលើ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ខណៈដែលគ្រួសារនៅក្នុងផ្ទះមានជម្លោះតិចតួចក៏ស្រាប់តែជនសង្ស័យដែលមានអាកប្បកិរិយាកាចសាហាវដោយគ្រឿងញៀនបានទាញយកដាវសាំម៉ូរ៉ៃដែលខ្លួនបានលាក់ទុកនៅក្នុងផ្ទះយូរហើយនោះមកគំរាមរកកាប់ម្តាយ និងប្រពន្ធ តែពេលនោះត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោចេញអន្តរាគមន៍ក៏បានបង្រ្កាបចាប់ខ្លួនជនសង្ស័យទាន់ពេលវេលា ។

ជនសង្ស័យត្រូវបានចាប់បញ្ជូនយកទៅចាត់ការតាមផ្លូវច្បាប់រងការចោទប្រកាន់ពីបទកាន់កាប់អាវុធដោយខុសច្បាប់(ដាវសាំម៉ូរ៉ៃ)៕

Loading...