គ្រឿងញៀនបានបំផ្លិចបំផ្លាញអនាគតរបស់អ្នក និងក្រុមគ្រួសារអ្នក! តេសុំលុយប្អូនមិនបានប្រើអំពើហឹង្សាគប់ទ្វារនិងវាយម្តាយបង្កើត

(កណ្តាល)៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ច មូលដ្ឋានឃាត់ ក្រោយពីធ្វើសកម្មភាព អុកឡុក និងប្រើហឹង្សាលើម្តាយបង្កើត របស់ខ្លួន ព្រោះតេសុំលុយប្អូន យកទៅទិញគ្រឿងញៀនមិនបាន។ ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី១១ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៥ៈ០០ នាទី។ ចំណុចភូមិ តាកែវទី២ ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ។

មន្ត្រីនគរបាល ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថាជនរង គ្រោះចំនួន០១នាក់ ឈ្មោះ សឹុម សុភាព ភេទស្រីអាយុ៥២ ឆ្នាំជនជាតិខ្មែរមុខរបរ អនាម័យ មានទីលំនៅភូមិឃុំកើតហេតុ(ម្តាយ)។ ប្រភពបន្តថា ជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ខុម ភារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត ប្រាកដ មានទីលំនៅភូមិឃុំកើតហេតុកូន(ឃាត់ខ្លួន)។

លោកវរសេនីយ៍ឯក មែន សុឃឿន អធិការស្រុកបានអោយដឹងថា កន្លងសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនម៉ាទឹកកក ហើយជនសង្ស័យ តែងតែទារលុយ ពីម្តាយខ្លួនឈ្មោះ សឹុម សុភាព នៅពេលណា ដែលទារលុយ មិន បានជនសង្ស័យតែងតែ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះដូចជាវាយជញ្ជាំងផ្ទះ ពាងទឹក ចានឆ្នាំង បណ្តាលឲ្យបែកបាក់ខូចខាតគ្មានសល់ ។ ប្រភពបន្តថា នៅថ្ងៃទី១១.០៥.២០២០ វេលាម៉ោង ១០ៈ០០នាទី ជនសង្ស័យបានសុំទូរសព្ទ័ ប្អូនស្រីខ្លួនឈ្មោះ ហាក់ យូរី តេ តែឈ្មោះហាក់ យូរី មិនឲ្យ ទើបជនសង្ស័យ យកដុំថ្ម គប់ទៅត្រូវកញ្ចក់ទ្វារផ្ទះបងស្រីខ្លួនឈ្មោះ ខុម សុខហេង បណ្តាលឲ្យបែកកញ្ចក់អស់មួយផ្ទាំង។

លោកថា ដល់វេលាម៉ោង១៣ៈ០០នាទីថ្ងៃដដែល ជនសង្ស័យ បានសុំលុយ ពីម្តាយខ្លួនចំនួន២០០០០៛ យកទៅទិញស្រាបៀ ចំនួន០៥កំប៉ុង មកផឹកនៅផ្ទះតែម្នាក់។ លុះដល់វេលាម៉ោង១៤ៈ០០នាទីថ្ងៃដដែល ជនសង្ស័យបានសុំលុយ ពីម្តាយខ្លួនចំនួន៤០០០០៛ ទៀត តែឈ្មោះ សឹុម សុភាព មិនឲ្យពេលនោះជនសង្ស័យបានទាត់ ឆ្នាំង និង ចង្ក្រាន បណ្តាលឲ្យ កំពិត និងបែកខូចខាត។

លោកបានបន្តថា ដល់វេលាម៉ោង១៥ៈ០០ នាទីថ្ងៃដដែល ជនសង្ស័យ បានយកម៉ូតូ ម៉ាក សង់កូរ៉េ ពណ៌ក្រហម របស់ បងស្រីខ្លួនឈ្មោះ ខុម សុខហៀង ដុតបណ្តាលឲ្យឆេះ ខូចខាត បន្ទាប់មកឈ្មោះសឹុម សុភាព បានយកទឹកជះពន្លត់ភ្លើង។ ហើយ ឈ្មោស៊ឹម សុភាព ជាម្តាយបានជិះម៉ូតូមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៌ កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តចាត់ការតាមនីនិវិធី៕

Loading...