គ្រឿងញៀនបំផ្លាញអ្នកនិងគ្រូអ្នក៖ នគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ឃាត់ខ្លួន២នាក់ប្តីប្រពន្ធដកហូតបានគ្រឿងញៀន កន្លះគីឡូក្រាម

ភ្នំពេញ៖ ប្រុសស្រីជាប្តីប្រពន្ធ ត្រូវនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនដកហូតវត្ថុតាងគ្រឿងញៀនកន្លះគីឡូក្រាមខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ ។ប្រតិបត្តិការបង្រ្កាបនេះដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ។ សម្របសម្រួលនីតិវិធី ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវ គីម អ៊ីលសុង ក្បែរអង់តែនទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១ ឈ្មោះ សុខ ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្តី ទី២ ឈ្មោះ គង់ ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ ជាប្រពន្ធ ។

លោកបន្តថា ការបង្រ្កាបជនសង្ស័យ ពាក់ព័ន្ធករណីគ្រឿងញៀន២នាក់ប្តីប្រពន្ធរួមជាមួយវត្ថុតាងគ្រឿងញៀនកន្លះគីឡូក្រាមខាងលើ នគរបាលការិយាល័យជំនាញបានស្រាវជ្រាវស៊ើបអង្កេត តាមរយៈការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ ល្អ ទើបសមត្ថកិច្ចឈានដល់ការបង្រ្កាបឃាតខ្លួន ជនសង្ស័យកំពុងព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនជាក់ស្តែង។ក្រោយឃាតខ្លួន ជនសង្ស័យទាំង០២នាក់និងវត្ថុតាងគ្រឿងញៀនត្រូវបាននគរបាលការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០ កម្លាំងនគរបាលអធិការដ្ឋានខណ្ឌទាំង១៤ និងកម្លាំងការិយាល័យជំនាញចេញប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន១,១៥៣ករណីឃាត់ខ្លួនជនសង្ស័យ២,០៧៨នាក់ ដកហូតវត្ថុតាងគ្រឿងញៀនជាង៣គីឡូក្រាម។ជនសង្ស័យនិងវត្ថុតាងគ្រឿងញៀនទាំងនោះក៏ត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់រួចហើយ ៕

Loading...