គ្រឿងញៀន ៖ ដើមឆ្នាំ២០១៩ ឃាត់ខ្លួន សរុប​582នាក់

ភ្នំពេញៈ ប៉ូលិស៧អង្គភាព និងប៉េអឹម១អង្គភាព បានឃាត់ខ្លួន​២៤នាក់ ខណៈចុះបង្ក្រាប​គ្រឿងញៀន​នៅទូទាំងប្រទេសបានសរុប​១៥ករណី។

គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់បានឲ្យសារព័ត៌មានអង្គភាព Cam Post (ខេមប៉ុស្តិ៍)ដឹងថា ការអនុវត្តន៍ច្បាប់ប្រចាំថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បង្ក្រាបគ្រឿងញៀន​បានចំនួន ១៥ករណី ឃាត់ខ្លួនមនុស្ស ២៤នាក់ ក្នុងនោះមានស្រី ២នាក់ ។ ចាប់យកវត្ថុតាងសរុប មេតំហ្វេតាមីន(ice) ២,៤៩ក្រាម និង ៩០កញ្ចប់តូច និងមេតំហ្វេតាមីន(wy)៦,១០ក្រាម។

ប្រភពបន្តថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានសរុប 252ករណី ឃាត់មនុស្ស 582នាក់ ក្នុងនោះស្រី 43នាក់ ៕

 

Loading...