គ្រឿងញៀន ៥កញ្ចប់ធំ ទម្ងន់ជាង៧គីឡូក្រាម ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបុរសជនជាតិឡាវ និង ដកហូតបាន នៅ ចំណុចភូមិអន្លង់ស្វាយ ខេត្តស្ទឹងត្រែង

(ខេត្តស្ទឹងត្រែង)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ សហការជាមួយ B L O ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល និង កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដឹកនាំដោយឧត្តមសេនីយ៍ទោ ដុស វណ្ណាសុវឌ្ឍន:នាយការិយាល័យប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានឃាត់ខ្លួន បុរស់ជនជាតិឡាវម្នាក់ ពីបទជួញដូរគ្រឿងញៀននិងរក្សាទុកដោយខុសច្បាស់ សារធាតុញៀនជាង ៧គីឡូក្រាម ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជនជាតិឡាវ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ៩ និង៣០ នាទីព្រឹកថ្ងៃទី ៦ខែកក្កដាឆ្នាំ ២០២០ត្រង់ចំណុចកំពុងទូក ស្ថិតក្នុងភូមិអន្លង់ស្វាយ/ ឃុំព្រះរំកិល /ស្រុកបុរីអូរស្វាយសែនជ័យ /ខេត្តស្ទឹងត្រែង។

លោកឧត្តមឧត្តមសេនីយ៍ទោ ដុស វណ្ណាសុវឌ្ឍន: បានឲ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ ជាជនជាតិឡាវ ជួញដូរគ្រឿងញៀនខាងលើនេះ។ សមត្ថកិច្ចបានស៊ើបអង្កេតក្នុងករណី ដើម្បីអនុវត្តតាមវិធានញុះញង់ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើរួមនឹងវត្ថុតាងគ្រឿងញៀនចំនួន ៥ កញ្ចប់ធំ ស្មើនិងជាង ៧ គីឡូក្រាមបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងធ្វើការសាកសួរ។

លោកវរសេនីយ៍ទោ បានបន្តថា ជនសង្ស័យ ដែលសមត្ថកិច្ចចាប់ខ្លួន ឈ្មោះភិត ងិន ភេទប្រុស អាយុ៣៩ឆ្នាំ (ជនជាតិឡាវ អ្នកបើកបររថយន្ត) មានស្រុកកំណើត នៅភូមិអូនភូសៃ ស្រុកញ៉ុម៉ាឡាត ខេត្តខាំមួន ប្រទេសឡាវ។ បច្ចុប្បន្នរស់នៅភូមិកោះសាដាំ ស្រុកខូង ខេត្តចំប៉ាសាក់ ។
ក្រោយពីមន្ត្រីជំនាញ បានធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាព នូវចំពោះមុខសមត្ថកិច្ចថា ខ្លួនជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនចិន ។ ចំណែកឯគ្រឿងញៀននេះ គេគ្រាន់តែស៊ីឈ្នួលដឹកឲ្យគេតែប៉ុណ្ណោះ ។

ចំពោះមុខជនសង្ស័យនិងមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង រកឃើញថា ពិតជាមានសារធាតុញៀនពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង រួមជាមួយវត្ថុតាងបញ្ជូនទៅ តុលាការខេត្តស្ទឹងត្រែង ចាត់ការតាមនីតិវិធី ៕

 

Loading...