គ្រោង​បើក​ច្រក​៤៣ បន្ទាប់ពី​មានការ​រិះគន់ថា យឺតជាង១០ឆ្នាំហើយ

បន្ទាយមានជ័យ​៖ អាជ្ញាធរ​ស្រុក​អូរជ្រៅ នៃខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា គេ​គ្រោង​បើក​ច្រក​៤៣ (​បឹង​ស្នោ​) ស្ថិតនៅក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ នាពេល​ឆាប់ៗ​ខាងមុខនេះ​ហើយ បន្ទាប់ពី​ផែនការ​នេះត្រូវបាន​រិះគន់ដោយ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អំពី​ការ​យឺត​យ៉ាវអស់​រយៈ​ប្រមាណ​១០​ឆ្នាំ​មក​នោះ។

កាលពី​ថ្ងៃទី ២៤ ខែកុ​ម្ភះ ម្សិលមិញនេះ អាជ្ញាធរ​ស្រុក​អូរជ្រៅ បាន​ជួបប្រជុំ​ជាមួយ អាជ្ញាធរ​ស្រុក​គោក​ធ្យូង​ប្រទេស​ថៃ ឯ​សាលាស្រុក​គោក​ធ្យូង និង​បាន​ចុះ​ពិនិត្យ ទីតាំង​ដែល​ត្រូវ​ដំណើរ​ការបើក​ច្រក​៤៣ និងនន​ម៉ា​ក់មូ​ននេះ។

ក្នុង​កិច្ចប្រជុំ​នោះ​ភាគី​ទាំង​២ មាន​លោក សាន ស៊ានហូ អភិបាលស្រុក​អូរជ្រៅ និង លោក ម៉ាក់​ផាក់ ឌុន​ងា​ន​លឿ អភិបាលស្រុក​គោក​ធ្យូង ដែល​ទើបតែ​តែងតាំង​ថ្មី​ដូចគ្នា បាន​ឯកភាព ថា នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ បើក​ច្រក​នេះ​ឲ្យ​មានដំណើរ​ការ​នាពេលឆាប់ៗ​ខាងមុខ ។

មានការ​កត់សម្គាល់ថា ផែនការ​នៃ​ដំណើការ​ច្រក​៤៣ (​បឹង​ស្នោ​) នេះ បានធ្វើ​ឡើង បន្ទាប់ពី​មានការ​រិះគន់​ពី​សំណាក់​ឯកឧត្តម កែ គឹមយ៉ាន កាលពី​ថ្ងៃទី​១៧ កុម្ភៈ កន្លងទៅ ដែលថា ក្នុង​គម្រោង​ប្រែក្លាយ​ទៅ​បន់​ព្រំដែន ឲ្យ​ក្លាយជា​ព្រំដែន​សន្តិភាព សហប្រតិបត្តិការ ពាណិជ្ជកម្ម និង អភិវឌ្ឍ រាជរដ្ឋាភិបាល​កម្ពុជា​-​ថៃ បាន​ឯកភាពគ្នា​បើក​ឲ្យ​ដំណើការ​ច្រក​៤៣ នេះ តែ​អស់​រយៈពេល​ប្រមាន​១០​ឆ្នាំ មកហើយ នៅតែ​មិនអាច​បើក​បាននោះ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *