គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅសៀមរាបស្លាប់ខ្មែរ-យួនជិត១០ នាក់

ខេត្តសៀមរាប :យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៧នាក់បានស្លាប់បាត់បង់ជីវិតខណៈរថយន្តមួយគ្រឿងបានក្រឡាប់ធ្លាក់ចូលប្រឡាយនៅផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ  ២៤៦-២៤៧ ភូមិ ស្ពានត្នោត១ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានរាយការណ៍ថារថយន្តជួបគ្រោះថ្នាក់ចរាចណ៍ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ  កំពង់ចាម  ២A៨៤៦៩ បើកបរដោយ  ជនជាតិខ្មែរ  មិនទាន់ស្គាល់អត្តសញ្ញាណ( ស្លាប់ )ដឹកអ្នករួមដំណើរ  ជនជាតិវៀតណាម១១នាក់  ប្រុស ០៦នាក់ស្រី០៥នាក់។

ករណីនេះបណ្តាល អោយស្លាប់ មនុស្ស ០៧នាក់  ស្រី  ០៣នាក់ នឹងរបួសស្រាល០៥នាក់។ នេះបើយោងតាមសន្និដ្ឋានរបស់សមត្ថកិច្ចមូលហេតុ  បឋម  អ្នកបើកបរ  អាចក្នុងស្ថានភាព  ងងុយដេក និង មានល្បឿនលឿន។ ពាក់ព័ន្ធករណីសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕

 

Loading...