គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់

ភ្នំពេញ៖ មនុស្សម្នាក់បានបាត់បង់ជីវិត និង២នាក់ផ្សេងទៀត​បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះបាត់បង់ជីវិតមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ។

សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ១ BV- ២៦៤០ ជិះគ្នា២នាក់លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ សេ ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FM- ២៤៧០ ជិះគ្នា២នាក់ផងដែរបណ្តាលឲ្យដួលរដូករណែលទាំង៤នាក់ ។

សក្សីបន្តថា ភ្លាមៗបន្ទាប់ពីកើតហេតុ ជនរងគ្រោះខាងម៉ូតូវ៉េវ ពណ៌ក្រហមបានរងរបួសធ្ងន់ជាងគេ និងបានស្លាប់មុនពេលរថយន្តសង្គ្រោះទៅដល់ ។ រីឯមនុស្ស៣នាក់ផ្សេងទៀតរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ៕

11

333

222

444

Loading...

Leave a Reply

Your email address will not be published. Required fields are marked *