គ្រោះថ្នាក់ចរាចរណ៍ម៉ូតូហុងដាបុកក្មេងកំពុងជិះកង់របួសធ្ងន់២នាក់

ខេត្តកំពង់ស្ពឺ៖ ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា​ នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង
នៅចំណុចភូមិត្រពាំងក្អែក ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

ករណីគ្រោះថ្នាក់នេះ កើតឡើងនៅលើផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉េត្រលេខ១៣០ទៅលេខ១៣១ ដោយ ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN1909 ធ្វើដំណើរ ស្របទិសពីកើតទៅលិច

បើកបរដោយឈ្មោះងីន សោ ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិដុំខ្វិតឃុំវាលពន់ ស្រុកថ្ពងកំពង់ស្ពឺ

បានទៅបុកក្មេងកំពុងជិះកង់ឈ្មោះអឿន ស្រីម៉ុច ភេទស្រី អាយុ១២ឆ្នាំ នៅភូមិខ្នុរអំពិល វាលពង់ ឧដង្គ កំពង់ស្ពឺ ដែលធ្វើដំណើស្របទិសគ្នា បណ្ដាលឲ្យរងរបួសមនុស្ស២នាក់ (ស្រីទាំងពីរនាក់ របួសធ្ងន់1 របួសស្រាល1)  ម៉ូតូ និងកង់ខូចខាតស្រាល៕

 

Loading...