គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្តស្លាប់ម្នាក់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ និងរថយន្តបើកបុកគ្នា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង២៦នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ៦៥ និងលេខ៦៦ ផ្សារត្រពាំងក្រឡឹង ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពពីរបាយការណ៍សមត្ថកិច្ចឲ្យដឹងថា មានម៉ូតូ មួយគ្រឿងម៉ាក ហ្វូតធរ័ ពណ៌ខ្មៅ គ្មានស្លាក លេខ បើកបរពីទិសខាងលិចទៅទិសខាងកើត អ្នកបើកបរឈ្មោះ ណៃ នី ភេទប្រុស រស់នៅភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឹ ។

ប្រភពបន្តថា ម៉ូតូខាងលើបានមកដល់ចំណុចកើតហេតុ ក៏រេចង្កូត ទៅបុក រថយន្ត មួយគ្រឿង សាំងយ៉ុង ពណ៍ បៃងតង ចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AA 0874 អ្នកបើកបរឈ្មោះ ឆន វីនីត ភេទប្រុស អាយុ 26 ឆ្នាំ រស់នៅ ភូមិត្រពាំង ឃុំត្រពាំង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបើកបរមកពីទិសខាងកើត ទៅទិាងលិច បណ្តាល ឲ្យ ម៉ូតូ ខ្ទាត ចូលក្រោម រថយន្ត មនុស្ស ខ្ទាត ទៅលើ រថយន្ត ម៉ាក ហីុយ៉ន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3 B. 9476 បើកបរពីទិសខាង លិចទៅទិសខាងកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បណ្តាលអោយអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែង កើតហេតុ ។

មធ្យោបាយយានយន្តពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរស្រុកភ្នំស្រួច បន្ទាប់ពីវាស់វែងរួច ខណៈសាកសពត្រូវប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ មណ្ឌលច្បារមន

Loading...