គ្រោះថ្នាក់ចរាចរណ៍រថយន្តធំបុកប៉ះគ្នាបង្កកកស្ទះចរាចរណ៍រាប់ម៉ោង

ស្រុកព្រៃនប់- មានសេចក្តីរាយការណ៍ជាបឋមមកថា ចរាចរណ៍តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ កំពុងកកស្ទះខ្លាំង គិតត្រឹមម៉ោងជិត១០យប់ថ្ងៃ០២កុម្ភះ២០១៨នេះ ដោយសារមានគ្រោះថ្នាក់ចរាចរណ៍រថយន្តធំបុកប៉ះគ្នា។

សមត្ថកិច្ចជូនដំណឹងថា អ្នកធ្វើដំណើរអាចវាងតាមផ្លូវស្រុកស្ទឹងហាវជាបណ្តោះអាសន្នសិន។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជិត៧យប់ថ្ងៃទី០២ខែកុម្ភះឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ចន្លោះគីឡូ២០៧និង២០៨ស្ថិតក្នុងភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ រវាងរថយន្តធុនធំនិងរថយន្តធុនធំក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលអោយខូចខាតធ្ងន់ធ្ងរ តែមិនបណ្តាលអោយរងរបួសដល់មនុស្សទេ ។

សមត្ថកិច្ចបញ្ជាក់ថារថយន្តទី១ ម៉ាក ហ្វុយសូ ក្បាលពណ៌ត្រួយចេកពាក់ស្លាកលេខកំពង់ចាម ៣A ៦៣០៩ ទិសដៅទៅភ្នំពេញ និងរថយន្តទី២ម៉ាកនីសាន់ ក្បាលពណ៌ ស ចំណែកអ្នកបើកបររថយន្តទាំងពីរបានរត់គេចខ្លួនបាត់។ ករណីនេះសមត្ថកិច្ចកំពុងសម្រួលដោះស្រាយការកកស្ទះចរាចរណ៍ ៕

Loading...