គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សប្រុសស្រី២នាក់នៅកន្លែងកើតហេតុគួរឲ្យសង្វេគ

(ខេត្តកណ្ដាល)៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី០២នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុគួរឲ្យសង្វេគដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូហេតុការណ៍នេះបានកើតឡើងថ្ងៃ ពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ មិនា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០ នាទី នៅចំនុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ២២-២៣ ក្នុងភូមិ ស្លាបតាអោន ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមសមត្ថកិច្ចនគរបាលឲ្យដឹងថានៅវេលាម៉ោងខាងលើមានម៉ូតូមួយគ្រឿងម៉ាកហុងដា Zoomer.X ពណ៌លឿងចាស់ ពាក់ផ្លាក់លេខ ភ្នំពេញ 1GO.3516 (ទិសដៅអ្នកលឿងភ្នំពេញ)អ្នកបើកបរឈ្មោះ យ៉ាវ រដ្ឋា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង(ស្លាប់)និងអ្នករួមដំណើរ ឈ្មោះ ផាត ស្រីយ៉ា ភេទស្រី អាយុ ១៧ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ អំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង(ស្លាប់)ពេលបើកបរមកដល់ចំណុចកើតហេតុ បានបុកពីក្រោយ រថយន្តឆ្លងផ្លូវ រថយន្តម៉ាក HINO សណ្តោងរុឺម៉ក ពណ៌ខៀវ ក្បាលពាក់ផ្លាកលេខ ភ្នំពេញ 3C.8853 រុឺម៉ក ផ្លាក់លេខ ភ្នំពេញ 4A.1593 (ទិសដៅភ្នំពេញអ្នកលឿង) បត់ឆ្លងផ្លូវទៅឆ្វេង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុ(គេចខ្លួន)ចំណែកជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រោយកើតហេតុម៉ូតូនិងរថយន្តត្រូវបានកម្លាំងជំនាញចុះវាស់វែងនិងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តតាមនីតិវិធី៕

Loading...