គ្រោះថ្នាក់ចរាចរណ៍ រថយន្តសាំយ៉ុង បុកជាមួយរថយន្ត Tundra ស្លាប់៣នាក់ របួសធ្ងន់៥នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាប

សៀមរាប៖ លោក សុខ សុទ្ធាវុធ អធិការនគរបាលស្តីទីស្រុកជីក្រែង ខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើង នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិពោធិ៍សិរី ស្រុកជីក្រែង ខេត្តសៀមរាប បង្កឡើងដូចរថយន្តសាំយ៉ុងដឹកគ្នា៥នាក់ បុកជាមួយរថយន្ត Tundra ជិះគ្នា២នាក់ យ៉ាងពេញទំហឹង បណ្តាលស្លាប់៣នាក់ រងរបួសធ្ងន់៥នាក់។

លោក សុខ សុទ្ធាវុធ បានបញ្ជាក់បន្ថែមថា ហេតុការណ៍កើតឡើងនៅម៉ោង១២៖០៤នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែឧសភានេះ ដោយរថយន្តទាំង២ បើកបរបញ្ច្រាស់ទិសគ្នា បុកយ៉ាងពេញទំហឹង ស្លាប់អ្នកបើកបររថយន្ត Tundra ម្នាក់ របួសធ្ងន់ម្នាក់ និងខាងរថយន្តសាំយ៉ុង ស្លាប់២នាក់របួសធ្ងន់៤នាក់ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ៕

FB_IMG_1462890144042

FB_IMG_1462890152606

FB_IMG_1462890155721

FB_IMG_1462890159942

FB_IMG_1462890163476

Loading...

Leave a Reply

Your email address will not be published. Required fields are marked *