គ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំបុករះរថយន្តចំនួន០៤គ្រឿង តែមិនបណ្តាលឲ្យរងរបួសមនុស្សទេ ខូចខាតរថយន្ត ០៤គ្រឿង ធ្ងន់០៣គ្រឿង និងស្រាល០១គ្រឿង

កណ្តាល: នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅចន្លោះ Km ៦០-៦១ ផ្លូវជាតិលេខ១ ត្រង់ចំណុចលើស្ពានត្សឹបាសា (ហៅស្ពានអ្នកលឿង) ស្ថិតក្នុងភូមិកោះចម្រើន ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំបុករះរថយន្តចំនួន ០៤គ្រឿង តែមិនបណ្តាលឲ្យរងរបួសមនុស្សទេ ខូចខាតរថយន្ត ០៤គ្រឿង ធ្ងន់០៣គ្រឿង និងស្រាល០១គ្រឿង ។

សភាពរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើនេះ មានរថយន្តធុនធំដឹកទំនិញ១គ្រឿងម៉ាក FuSo ពណ៌ខៀវ ផ្លាកលេខតាកែវ 3A.1040 បើកបរដោយឈ្មោះ ចម្រើន ដារ៉ា ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ បានធ្វើដំណើរពីព្រៃវែងទៅភ្នំពេញ ស្របទិសគ្នា ។ លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុ នៅលើស្ពានត្សឹកបាសា ក៏ឡើងវ៉ារថយន្តខាងមុខ តែមានឧបសគ្គ គឺមានរថយន្តធំទិសដៅបញ្ច្រសគ្នា ក៏បានបួងចង្កូតចូលមកវិញ ទៅបុករថយន្តម៉ាក ssang yong ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2N8709 បើកបរដោយឈ្មោះ ស៊ិន ណារ័ត្ន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ កំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ ហើយបានបន្តទៅបុក រថយន្តម៉ាក Sina ពណ៌ស កាមៃ បើកបរដោយឈ្មោះ ប្រាក់ សារិទ្ធ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិធ្នល់ ឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ នឹងបន្តបុករះរថយន្តម៉ាក Prius ពណ៌ស ផ្លាកលេខភ្នំពេញ 2AG5364 បើកបរដោយឈ្មោះ ស៊ឹម ម៉ារីភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹងសន្តិភាព ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ទើបអស់ល្បឿនបានឈប់ ។

ចំពោះរថយន្តខូចខាត០៤គ្រឿង ត្រូវបានកម្លាំងជំនាញ ចុះវាស់វែងយកទៅរក្សាទុក ជាភស្តុតាងនៅអធិការដ្ឋាន នគរបាលស្រុកលើកដែក ដើម្បីបន្តនីតិវិធី ៕

Loading...