គ្រោះថ្នាក់ចរាចរណ៍ រវាងឡានបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅនឹងកន្លែង នៅកំពង់ស្ពឺ

កំពង់ស្ពឺ: នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងលើផ្លូវក្រាលកៅស៊ូ ចំណុចភូមិអង្គក្ដី ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រវាងម៉ូតូនិងរថយន្តបើកបរបញ្រ្ចាសទិសគ្នា មាម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៏ខ្មៅ សេរីឆ្នាំ២០០២ ពាក់ផ្លាកលេខកំពង់ចាម 1B-2003 បើកបរដោយឈ្មោះ ផ្លុង ក្ដឹប ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិអង្គក្ដី ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតឆ្ពោះមកទិសខាងលិច លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត០១គ្រឿងម៉ាកHyundai ពណ៏ក្រហម ពាក់ផ្លាកលេខព្រះសីហនុ3A-7858 សណ្ដោងរសឺម៉ីរម៉ក ពណ៏ស្វាយ ពាក់ផ្លាកលេខ ព្រះសីហនុ4A-3095 ដែលំពុងបើកបរបញ្រ្ចាសទិសគ្នា មកបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើត ។

ចំណែកសពផ្នែកជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំពោះវត្ថុតាងទាំង០២គ្រឿងខាងលើផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាន

នគរបាលស្រុកបសេដ្ឋ ៕

Loading...