គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តគ្មានស្លាកលេខ និងគោយន្តសណ្ដោងរ៉ឺម៉កដឹកឈើ បណ្តាលឲ្យរបួស៣នាក់ នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តគ្មានស្លាកលេខ និងគោយន្តសណ្ដោងរុឺម៉កដឹកឈើនេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០០.២០១ ស្ថិតនៅភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

មុនកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាក ស៊ិនធ័រ ពណ៌ស ឆ្នូតក្រហម គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុបាន ជ្រុលបុកគោកន្រ្ទៃ សណ្ដោងរុឺម៉កដឹកឈើអារ(នីវឬអែបឡែប)ពីក្រោយ រុញអូសចម្ងាយប្រមាណជាង១៧៥ម៉ែត្រ ទើបធ្លាក់ចូលស្នាមភ្លោះទាំង២គ្រឿង បណ្ដាលឲ្យធ្លាក់ឈើរាយប៉ាយពេញផ្លូវ និងរងរបួសអ្នកបើកបរគោយន្ដកន្រ្តៃ និងអ្នករួមដំណើរសរុប៣នាក់ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។

ភាគីបើកបរគោយន្តកន្រ្តៃរងរបួសឈ្មោះ ប៉ិន សិទ្ធថៃ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរទី-១ ឈ្មោះ ប៉ិន ពិសី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និងទី-២ ឈ្មោះ បូ ចិត្រា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំង២នាក់ រស់នៅភូមិដំបូក១០០ ឃុំត្នោតជុំជាមួយគ្នា ។

ភ្លាមៗនោះជនរងរបួសបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យគ្លីនិចឯនជន(សៅ ហ៊ួរ)នៅក្បែនោះ វត្ថុតាងរថយន្ត និងគោយន្តកន្រ្តៃសណ្ដោងរ៉ឺម៉ក រក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងជង រងចាំធ្វើការដោះស្រាយគ្នាជាក្រោយ ៕

Loading...