ភ្នំពេញ ៖ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខ រោងចក្រអគ្គិសនីកម្ពុជា ទី២ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដំបូងរថយន្តបង្កម៉ាក LEXUS GS300 ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 08- 2.3480 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុទំនងតៃកុងវ៉ាជែកនិងម៉ូតូ ក៏ជ្រុលចង្កូតមកឆ្វេងដៃបុករបាំងថ្មពុះទ្រូងផ្លូវចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង រីឯអ្នកបើកបរនិងអ្នកដំណើររងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីលាងរបួសផងដែរ ៕