គ្រោះថ្នាក់ចរាចរលើស្ពានគីហ្សូណារវាងរថយន្តហ្វដ និងរថយន្តហុិនដាយបួស៧នាក់

ខេត្តកំពង់ចាម៖ អ្នកបើកបររថយន្តម្នាក់បានស្លាប់គៀបជាប់ក្នុងរថយន្ត និងមនុស្សចំនួន៧នាក់ទៀត បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្ត នឹងរថយន្តក្នុងទិសដៅ ផ្ទុយគ្នានៅលើស្ពានគីហ្សូណា បានបណ្តាលឲ្យអ្នកបើកបររថយន្តម្នាក់ស្លាប់ និងរបួសមនុស្សចំនួន៧នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

លោក ស៊ាម យូសេង ប៉ូលិសក្រុងកំពង់ចាមបានឲ្យដឹងថានៅថ្ងៃទី02ខែមេសាឆ្នាំ2019 វេលាម៉ោង និង50នាទី នៅចំនុចលើស្ពានគីហ្សុណា ស្ថិតក្នុងភូមិទី3 សង្កាត់វាលវង់ ក្រុងកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរកើតឡើង រវាងរថយន្តម៉ាក្សហ្វត ពណ៌ កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AK 3517 បើកបរដោយឈ្មោះ រិទ្ធី មន្នីរ ភេទប្រុស អាយុ 25 ឆ្នាំ នៅភូមិ លេខ5 ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្ត ត្បូងឃ្មុំ​ (បើកពីកើតទៅលិច)(ស្លាប់) អ្នករួមដំណើរ 3នាក់: 1 ឈ្មោះ ឡុង បូរ៉ា ភេទ ប្រុសអាយុ 27ឆ្នាំ នៅភូមិលេខ4 ឃុំ អំពិលតាពក ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ (របួសស្រាល) 2 ឈ្មោះ ម៉េង អ៊ាង ភេទ ប្រុសអាយុ26ឆ្នាំ នៅភូមិលេខ4 ឃុំ អំពិលតាពក ស្រុក អូរាំងឪ ខេត្តត្បូងឃ្មុំ(របួសធ្ងន់) ។ 3 ឈ្មោះ តុង ស៊ាង ភេទប្រុស អាយុ 24ឆ្នាំ នៅភូមិលេខ3 ឃុំអំពិលតាពក ស្រុក អូរាំងឪ ខេត្ត ត្បូងឃ្មំ (របួសធ្ងន់) ។ ចំំំំណែក រថយន្តម៉ាក ហុិនដាយ ពណ័ស ស្លាកលេខ ត្បូងឃ្មុំ 3A 0153 បើកបរដោយឈ្មោះសូម សូទី ភេទប្រុសអាយុ43ឆ្នាំនៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (បើកពីលិចមកកើត)( របួសធ្ងន់) អ្នករួមដំណើរ 3 នាក់ 1 ឈ្មោះ ហ៊ាត សំរី ភេទប្រុស អាយុ 21 ឆ្នាំ នៅភូមិ ជំនីក ឃុំជំនីក ស្រុក ក្រូចឆ្មា ខេត្ត ត្បូងឃ្មុំ(របួសស្រាល) 2 ឈ្មោះ អ៉ី សារ៉ានី ភេទប្រុស អាយុ 34 ឆ្នាំ នៅភូមិ ឃុំ ស្រុក ខេត្ត ដូចគ្នា (របួសស្រាល) 3 ឈ្មោះ ហ៊ាតទ្រី ភេទ ប្រុស អាយុ 17 ឆ្នាំ នៅភូមិ ឃុំ ស្រុក ខេត្ត ដូចគ្នា (របួសស្រាល) ។ បណ្តាល ឲ្យ ស្លាប់ មនុស្ស1នាក់ ឈ្មោះ រិទ្ធី មន្នីរ: (អ្នកបើកបររថយន្ត ហ្វត) និង របួស មនុស្ស 7 នាក់ ប្រុស កំរិតធ្ងន់ 3 នាក់ កំរិតស្រាល 4 នាក់ ។

លោក ស៊ាម យូសេង បានបន្តថាក្រោយពេលកើតហេតុផ្នែកជំនាញបានស្ទូចរថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាមដើម្បីបំពេញសំណុំបែបបទតាមនីតិវិធី ។ ចំណែកជនរងគ្រោះ និងសាកសព ត្រូវបានរថយន្តរបស់មន្ទីរខេត្ត ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម៕

Loading...