គ្រោះថ្នាក់ចរាចរ​រថយន្ត និងម៉ូតូ​បញ្ច្រាសទិសគ្នា​នៅភូមិកប ឃុំទីងចាក់

ខេត្តរតនគិរី ៖ គ្រោះថ្នាក់ចរាចររវាងរថយន្ត និងម៉ូតូ​ក្នុងទិសដៅបញ្ច្រាសគ្នា​​បណ្តាលឲ្យស្លាប់​ម្នាក់នៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង​១៥និង២៥នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិកប ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។

សាក្សីឃើញហេតុការណ៍បានបញ្ជាក់ថា រថយន្ត និងម៉ូតូ​ចរាចរ​ទិសដៅបញ្ច្រាសគ្នា​ លុះមកដល់ចំណុចកើតហេតុ ​ស្ថិតនៅភូមិកប ឃុំទីងចាក់ ក៏បានកើតឡើងគ្រោះថ្នាក់នេះតែម្តង ។

នគរបាលជំនាញ​បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ម៉ៅ តាច ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិថារ៉ងជង ឃុំអូរជុំស្រុកអូរជុំ ខេត្តរតនគិរី បើកបរម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ស្លាកលេខ ក 7726 ប ជ (ស្លាប់) ។ ចំណែកភាគីខាងរថយន្ត ក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ ។ រថយន្តម៉ាកឡង់គ្រីស័រកាត់ទ្រុង ស្លាកលេខ ភ្នំពេញ 2F-0723 ។

កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញស្រុកបរកែវបានចុះវាស់វែងនិងដកហូតសម្ភារៈវត្ថុតាងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចាក់ទីង រង់ចាំការដោះស្រាយបន្តតាមក្រោយទៀត ៕

Loading...