គ្រោះថ្នាក់នៅស្រុកបាកាន ម៉ូតូបុកត្រាក់ទ័រ ស្លាប់មនុស្ស២នាក់

ខេត្តពោធិ៍សាត់ ៖ បុរស ២នាក់ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងកាលពីវេលាម៉ោង ៨ និង ២៥នាទីយប់ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៦ នៅលើផ្លូវកៅស៊ូ ខាងជើងស្ពានប្រឡាយគោករំលចម្ងាយ ៥៧,២០ម៉ែត្រ ស្ថិតក្នុងភូមិស្តុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកបាកាន បញ្ជាក់ថា ÷ ករណីនេះបានកើតឡើង រវាងម៉ូតូDream ស៊េរី ២០១៦ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-6740 បើកបរដោយឈ្មោះ បូរ សុផាត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរអង្គការប្រាសាក់នៅតាលោរស់នៅភូមិអន្លុងមាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្លាប់នៅនឹងកន្លែងកើតហេតុ រួមដំណើរដោយឈ្មោះ អ៊ុង សុភារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឆ្នាល់ចាន់ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្លាប់ពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបាកាន បានបុកជាមួយត្រាក់ទ័រ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ។

ប្រភពបន្តថា បើតាមប្រជាពលរដ្ឋនៅមូលដ្ឋានមុនពេលកើតហេតុ គេលឺសំលេងត្រាក់ទ័រ តែមិនដឹងមកពីទិសណាទេ ភ្លាមនោះក៏ឭសំលេងផាំងដូចរន្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាចេញមកមើល ក៏ឃើញបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និង បុរសម្នាក់ទៀតរបួសធ្ងន់ ពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបាកានដាច់ខ្យល់ស្លាប់ ។

វត្ថុតាងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការស្រុក ដើម្បីដោះស្រាយតាមនីតិវិធី ៕

22

Loading...

Leave a Reply

Your email address will not be published. Required fields are marked *