គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ ទី៩ខែតុលាឆ្នាំ២០១៥ បណ្តាលអោយមនុស្សស្លាប់ចំនួន៤នាក់ របួសធ្ងន់​ស្រាល១៦នាក់

​ភ្នំពេញ៖នៅ​ថ្ងៃទី៩ខែតុលាឆ្នាំ២០១៥នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន៨លើក យប់៤លើក, បណ្តាលអោយ​មនុស្សស្លាប់៤នាក់(ស្រីម្នាក់) អ្នករបួសធ្ងន់៩នាក់(ស្រីម្នាក់) និងរបួសស្រាល៧នាក់(ស្រី៣នាក់)។

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៤គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៩គ្រឿង, រថយន្ត​ធុនតូច៤គ្រឿង,គោយន្តកន្រ្តៃ១គ្រឿងនិងថ្មើរជើងម្នាក់ ។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើសល្បឿន៣លើក, មិនប្រកាន់ស្តាំ១លើក,បត់គ្រោះថ្នាក់១លើក និងមិនគោរពសិទ្ធ៣លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន១៣នាក់(យប់៥នាក់) ។

រថយន្ត​ពិន័យ​សរុប​ចំនួន៧៧៤គ្រឿង (រថយន្ត​ធំ៣០២គ្រឿង) ស្មើ​និង៧៩១ករណី​ល្មើស​ក្រដាស​ស្នាមមាន៥៩០ គ្រឿង ស្មើនឹង៥៩០ករណី, ចំពោះ​ករណី​ល្មើស​បច្ចេកទេស១៨៤ គ្រឿង​ស្មើនឹង២០១ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន១.២០៩ គ្រឿង៕

09-10-2015d60201

Loading...

Leave a Reply

Your email address will not be published. Required fields are marked *