គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ ថ្ងៃ​ទី​៦​ មេ​សា​ កើតឡើង​១៦​លើក​ ស្លាប់​ និង​របួស​២៩​នាក់​

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ១៦​លើក​ ក្នុង​នោះ​យប់​ ២​លើក​ បណ្តាល​អោយ​មនុស្ស​ស្លាប់​ ៧​នាក់​ រង​របួសធ្ងន់​ ២២​នាក់​ (​ស្រី​៧​នាក់​)​ និង​របួសស្រាល​ ៨​នាក់​ (​ស្រី​៣​នាក់​)​ ។​

​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ១៦​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ ចំនួន​ ២៧​គ្រឿង​ រួម​មាន​ ម៉ូតូ​ចំនួន​ ១៥​គ្រឿង​,​ រថយន្ត​ធុន​តូច​ ៥​គ្រឿង​ ,​រថយន្ត​ធំ​ លើក​ថ្មើរជើង​ ២​នាក់​ ។​

​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​៩​លើក​(​ស្លាប់​៥​នាក់​)​ ,​មិន​គោរព​សិទ្ធិ​ ២​លើក​ ,​ប្រជែង​ ២​លើក​,​ មិន​ប្រកាន់​ស្តាំ​ ៣​លើក​ (​ស្លាប់​២​នាក់​)​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ៨​នាក់​ (​ យប់​ ៣​នាក់​ )​ ។​

​ គ្រោះ​ថ្នាក់លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ចំនួន​ ១២​លើក​ ,​ ផ្លូវ​ខេត្ត​ក្រុង​ ៤​លើក​ ។​ យានយន្ត​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៥​លើក​ រថយន្ត​ធុន​តូច​ ៥​លើក​ ,​ រថយន្ត​ធុន​ធំ​ ។​

​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា​ ខេត្ត​ រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ច្រើន​ រួម​មាន​ រាជធានី​ភ្នំពេញ​ ៤​លើក​ ស្លាប់​៣​នាក់​ របួស​ភេទ​ស្រី​ នាក់​ (​ស្រី​),​ កំពត​២​លើក​ ស្លាប់​២​នាក់​ (​ស្រី​១​នាក់​)​ ,​ កំពត​ ១​លើក​ ស្លាប់​ ១​នាក់​ (​ស្រី​)​ ,​ ស្ទឹង​ត្រែង​ ១​លើក​ ស្លាប់​១​នាក់​ និង​សៀមរាប​ ១​លើក​ របួស​ ៧​នាក់​ ស្រី​៣​នាក់​ ។​

​ ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គ​ស្នង​ ការដ្ឋាន​នគរបាល​ ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ៥,៧០៥​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ២,៣១៤​គ្រឿង​ ពិន័យ​សរុប​ ៣,៣៩១​គ្រឿង​ ៕

ss

edw

Loading...

Leave a Reply

Your email address will not be published. Required fields are marked *