គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​នៅ​ថ្ងៃទី​១៩ មករា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១៤​នាក់ របួស​២៨​នាក់

​រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ មករា នេះ បើ​យោងតាម​របាយការណ៍​ពី​នាយក​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​គ្រោះថ្នាក់​ចរាចរណ៍​សរុប​ចំនួន ២៤​លើក និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៤​នាក់ របួសធ្ងន់ ២៤​នាក់ និង​របួសស្រាល ០៤​នាក់​។​

​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២៤​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ៤៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ២៧​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន ០៦​គ្រឿង​, រថយន្ត​ធុន​ធំ ០៥​គ្រឿង​, យាន​ផ្សេងៗ​០៥​គ្រឿង​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *