ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ម្សិលមិញ ដោយគិតត្រឹមម៉ោង១១ថ្ងៃត្រង់ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៤នាក់ របួសធ្ងន់ ១២នាក់ និងរបួសស្រាល៤នាក់។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនោះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន៥គ្រឿង, រថយន្តធុនតូចចំនួន៥គ្រឿង, រថយន្តធុនធំ១គ្រឿង, យានផ្សេងៗ២គ្រឿង និងថ្មើរជើង១នាក់។
សម្រាប់មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺល្មើសល្បឿន ៤លើក, មិនគោរពសិទ្ធ២លើក, មិនប្រកាន់ស្តាំ១លើក, ប្រជែងគ្រោះថ្នាក់១លើក, ស្រវឹង១លើក, បត់គ្រោះថ្នាក់១លើក និងកត្តាយានយន្ត១លើក៕