គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់​ស្លាប់​៥៧​នាក់​

​មនុស្ស​៥៧​ នាក់​បាត់បង់​ជីវិត​នៅ​ពេល​ដែល​រថយន្ដ​ ក្រុង​ដឹក​ពួក​គាត់​បុក​ជាមួយ​រថយន្ដ​ដឹក​ ស៊ីទែន​សាំង​បង្ក​ឱ្យ​មានការ​ផ្ទុះ​ឆេះ​នា​ថ្ងៃ​ ទី​១១​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ភាគ​ខាង​ ត្បូង​ប្រទេស​ប៉ា​គី​ស្ថាន​ ។​

​របាយការណ៍​ជាដំបូង​បានឱ្យ​ដឹង​ថា​ រថយន្ដ​ដឹក​ប្រេង​បើកបរ​ខុសផ្លូវ​ចូល​មក​ បន្ទាត់​ផ្លូវ​បញ្ច្រាស​ដោយសារ​តែ​ផ្លូវ​ ក្រ​ហុ​ក​ពិបាក​បើកបរ​ ។​ ប៉ូលិស​បានឱ្យ​ ដឹង​ថា​ សាកសព​កុមារ​៦​នាក់​ឱប​ជាប់​ជា​ មួយ​នឹង​ស្ដ្រី​ដែល​គេ​សន្និដ្ឋាន​ថា​អាច​ជា​ ម្ដាយ​និង​កូន​ ។​ សាកសព​នោះ​មិន​អាច​ របេះ​ចេញពី​គ្នា​នោះ​ឡើយ​ក្រោយ​ការ​ផ្ទុះ​ ឆេះ​ ។​ មន្ដ្រី​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ សាកសព​ឆេះ​ខ្លោច​ស្ទើរតែ​ទាំងអស់​ ពិបាក​ក្នុង​ការ​កំណត់​អត្ដសញ្ញាណ​ ។​

​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​ប្រមាណ​ ជាង​៦០​នាក់​ គឺ​ដឹក​លើស​ចំណុះ​អនុញ្ញាត​។​ រថយន្ដក្រុង​ធ្វើ​ដំណើរ​ពី​ទីក្រុង​កំពង់​ផែ​ កា​រ៉ា​ជី​ទៅ​កាន់​ស្រុក​ស៊ី​ហ្គា​ពួរ​ ក៏​ជួប​ គ្រោះថ្នាក់​ខាងលើ​ ។​ អ្នកដំណើរ​មួយ​ ចំនួន​ក្នុង​ចំណោម​នោះ​បាន​រួច​ផុត​ពី​ក្ដី​ ស្លាប់​ដោយសារ​លោត​ចេញពី​បង្អួច​ ទាន់​ពេលវេលា​ ៕

Pakistan Bus Accident-2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *