គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​២​នាក់​នៅ​ខេត្តបន្ទាយមានជ័យ​ ​ ​

ខេត្ត​បន្ទាយ​មាន​ជ័​យៈ​មនុស្ស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ត្រូវ​រថយន្ត​កាម​រី​ធ្វើ​ដំណើរ​មក​ពី​ទិស​ផ្ទុយ​គ្នា​បុក​ស្លាប់​ទាំង​២​ នាក់​ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរ​ជ្រៅ​។​ ក្រោយ​ពី​កើតហេតុ​អ្នក​ជិះ​ក្នុង​រថយន្ត​២​នាក់​គេ​សង្ស័យ​មាន​ម្នាក់​ជិះ​បើករថយន្ត​បង្ក​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​គ្រា​ដែល​ពួក​គេ​បម្រុង​ហៅ​រថយន្ត​ជិះ​រត់គេច​ខ្លួន​។​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១២​ខែកុម្ភៈ​ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងលិច​វិទ្យាល័យ​កូប​ចម្ងាយ​ប្រហែល​ ១០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ ណា​កា​ឆាយ​ ឃុំ​កូប​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​ម៉ក​ សាក់​ អធិការរង​ទួល​ការងារ​សណ្តាប់ធ្នាប់​និង​ ចរាចរណ៍​ស្រុក​អូរ​ជ្រៅ​ បាន​ប្រាប់​ ឱ្យ​ដឹង​ថា​៖​ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​គេ​ស្គាល់​១,​ឈ្មោះ​ សាន​ ចិត្រ​ ភេទ​ប្រុស​អាយុ​២៥​ រស់នៅ​ ខេត្តបាត់ដំបង​ ២,​ឈ្មោះ​ វង្ស​ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជន​រង​គ្រោះ​រូប​នេះ​ សមត្ថកិច្ច​ពុំ​ទាន់​ ស្គាល់​អ​ស័​យ​ដ្ឋា​ន​នៅឡើយ​នោះ​ទេ​។​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ ពាក់​ស្លា​លេខ​ កណ្តាល​ 1D.2203​ ជា​របស់​ឈ្មោះ​ សាន​ ចិត្រ​ ។​រថយន្ត​បង្ក​ម៉ាក​កាម​រី​សេរី​ឆ្នាំ​១៩៩៥​ ចង្កូត​ស្តាំ​ ពណ៌​ទឹកប្រាក់​ រថយន្ត​មាន​តែ​ស្លាក​លេខ​ខាង​មុខ​ ត្រូវ​ខូច​ខ្ទេច​អស់​។​

​អ្នក​ជិះ​ក្នុង​រថយន្ត​ ទាំង​២​នាក់​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​១,​ប៊ុ​ន​ ទ័​រ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​គោរ​ដ្ឋា​ន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​២,​ឈ្មោះ​ប៊ុ​ន​ ឈាន​ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​ចក​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​។​ជន​ទាំង​២​នាក់​បា​នប​ដិ​សេដ្ឋ​ថា​ពួក​គេ​មិនមែន​ជា​អ្នក​បើករថយន្ត​នោះ​ទេ​គ្រាន់តែ​អ្នក​ ធ្វើ​ដំណើរ​ក្នុង​រថយន្ត​ប៉ុណ្ណោះ​ ក៏​ប៉ុន្តែ​ដោយសារ​តែ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ឃើញ​ថា​ ជន​ ទាំង​២​នាក់​នេះ​នៅ​ពេល​កើតហេតុ​ឃើញ​ពួក​គេ​ចេញពី​ក្នុង​រថយន្ត​គឺ​មិន​មាន​មនុស្ស​ណា​ក្រៅពី​អ្នក​ទាំង​២​នាក់​។​បន្ទាប់​មក​អ្នក​ទាំង​២​នាក់​ក៏​ត្រូវ​បាន​លោក​ ឡុ​ង​ ជាប​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ ខេត្ត​បញ្ជា​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​សាកសួរ​។​

​លោក​អធិការរង​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បើ​តាម​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ខាង​រថយន្ត​បាន​ជ្រុល​ទៅ​បុក​ខាង​ចំណែក​ផ្លូវ​របស់​អ្នក​ជិះ​ម៉ូតូ​។​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​លិច​មក​កើត​ចំណែក​រថយន្ត​វិញ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​។​គេ​មិនដឹង​ថា​រថយន្ត​មាន​បញ្ហា​អ្វី​នោះ​ទេ​បាន​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឱ្យ​ស្លាប់​បែប​នេះ​។​ក្នុង​នោះ​បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំ​ហ៊ាន​ដំបូង​គឺ​រថយន្ត​បង្ក​បើក​ប្រជែង​រថយន្ត​១​គ្រឿង​ទៀត​ទើប​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​តែ​ម្តង​។​

​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​មុង​ធ្ងន់ធ្ងរ​ ចំណែក​ ម៉ូតូ​ ក៏​ខូចខាត​ធ្ងន់​ផង​ដែរ​។​មធ្យោបាយ​ទាំង​២​គ្រឿង​សមត្ថកិច្ច​បាន​អូស​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ​ ដើម្បី​ទុក​ចាត់ការ​តាម​ផ្លូវច្បាប់​ ចំណែក​ជនសង្ស័យ​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ កំពុង​តែ​ធ្វើការ​សាកសួរ​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​យក​ទៅ​ចាត់ចែង​តាម​នីតិវិធី​៕

IMG-20150213-WA0009
IMG-20150213-WA0004

Loading...

Leave a Reply

Your email address will not be published. Required fields are marked *