គ្រោះថ្នាក់​ចរាចរ​ប៉ះ​គ្នា​តិច​ តួច​ តែ​មិន​យោគយល់​ បង្ក​ហិង្សា​ដាក់​គ្នា​

​ភ្នំពេញ​៖​ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​ដេ​ អត់​មាន​ពាក់​ស្លាក​លេខ​បាន​បើក​ទៅ​ប៉ះ​គ្នា​ជាមួយ​រថយន្ត​កូ​រ៉ូ​ឡា​ មួយ​គ្រឿង​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​កើតឡើង​ដោយសារ​តែ​ភាគី​ខាង​ម៉ូតូ​ បាន​បញ្ចេញ​អ​ក្ប​កិរិយា​ច្រងេង​ច្រ​ង៉ាង​ និង​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​មក​លើ​បុរស​បើកបរ​រថយន្ត​ ។​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ភាគី​ខាង​បុរស​ជិះ​ម៉ូតូ​ក៏​ត្រូវ​បាន​កម្មករ​ សំណង់​ដេញ​វាយ​នឹង​បំពង់​ទីប​បណ្តាល​ឱ្យ​របួស​ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ស្រែក​ថាឱ្យ​កម្មករ​សំណង់​ដែល​ឈរ​អើត​មើល​ ហេតុការណ៍​រថយន្ត​និង​ម៉ូតូ​ប៉ះ​គ្នា​។​

​ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០០​និង​១៥​នាទី​រអា​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​ ៣១​ ធ្នូ​ ២០១៤​ នៅ​ចំណុច​ផ្លូវ​លេខ​១៨២​ កែង​និង​ផ្លូវ​ម៉ៅ​សេ​ទុង​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២​ ខណ្ឌទួលគោក​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ សេ​ដេ​ មួយ​គ្រឿង​អត់​មាន​ស្លាក​លេខ​បាន​បើក​ឌុ​ប​គ្នា​តាម​ផ្លូវ​លេខ​១៨២​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ចំណុច​កើតហេតុ​កែង​និង​ផ្លូវ​ម៉ៅ​សេ​ទុង​ បុរស​ទាំង​ពីរ​នាក់​ក៏​បាន​បើក​ម៉ូតូឌុប​គ្នា​ជ្រុល​ទៅ​ប៉ះ​ជាមួយ​រថយន្ត​ ម៉ា​កកូ​រ៉ូ​ឡា​មួយ​គ្រឿង​ ពណ៌​ស្ករ​ ។​

​ពេល​នោះ​បុរស​បើកបរ​រថយន្ត​បាន​ឈប់​រថយន្ត​ចុះ​មក​ជជែក​គ្នា​ជាមួយ​បុរស​២​ នាក់​ដែរ​ជិះ​ម៉ូតូ​នោះ​តាម​សម្រួល​តែ​ភាគី​ជិះ​ម៉ូតូ​បាន​បាន​បញ្ចេញ​អ​ក្ប​ កិរិយា​ច្រងេង​ច្រ​ង៉ាង​ និង​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​មក​លើ​បុរស​បើកបរ​រថយន្ត​ បណ្តាល​ឱ្យ​មានការ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​ ។​
​បន្ទាប់​មក​បុរស​ម្នាក់​ដែល​ជា​ភាគី​ខាង​ម៉ូតូ​បាន​ដើរ​គេច​ចេញពី​កន្លែង​ រថយន្ត​ម៉ូតូ​ប៉ះ​គ្នា​ ហើយ​បានឃើញ​កម្មករ​សំណង់​នៅ​ក្បែរ​នោះ​ឈរ​អើត​មើល​ហេតុការណ៍​ធ្វើ​ឱ្យ​បុរស​ នោះ​ខឹង​ក៏​បាន​ស្រែក​ថាឱ្យ​កម្មករ​សំណង់​យ៉ាង​ចាស់ដៃ​ ភ្លាមៗ​នោះ​កម្មករ​សំណង់​បាន​ទាញ​ដែក​បំពង់​ទីប​វាយ​ទៅ​លើ​បុរស​នោះ​បណ្តាល​ ឱ្យ​របួស​។​ ពេល​ដែល​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ​ក៏​ត្រូវ​បាន​បុរស​ដែល​ បើក​ម៉ូតូ​ប៉ះ​គ្នា​ជាមួយ​រថយន្ត​ស្តីឱ្យ​មិន​សំចៃមាត់​ដែរ​ ។​

​ក្រោយ​ពេល​កើតហេតុ​ភាគី​ជម្លោះ​ទាំង​សងខាង​បាន​ បែកផ្លូវ​គ្នា​រៀងៗ​ខ្លួន​ដោយ​ពុំ​មានការ​ប្តឹងផ្តល់​និង​បង្ក​ការ​រំខាន​ ដល់​សមត្ថកិច្ច​នោះ​ទេ​៕

Fight in Traffic

Loading...

Leave a Reply

Your email address will not be published. Required fields are marked *