គ្រោះថ្នាក់​ចរាចរ ថ្ងៃ​ទី​៩ ខែមីនា កើតឡើង ១៣​លើក ស្លាប់ ៨​នាក់

ភ្នំពេញ​៖ យោង​តាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូ​ទាំង​ប្រទេស កើតឡើង ចំនួន ១៣​លើក ( យប់​៤​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៨​នាក់ (​ស្រី​១) រង​របួសធ្ងន់ ១៣​នាក់ ( ស្រី​១ ) និង​រង​របួសស្រាល ២ នាក់ (​ប្រុស​) ក្នុង​នោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១២​នាក់ ( យប់​៦​នាក់ ) ។

នៅ​ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ១៣​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ២០​គ្រឿង រួម​មាន ម៉ូតូ ចំនួន​១៥​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៤​គ្រឿង រថយន្ត​ធុន​ធំ ចំនួន​១​គ្រឿង ។

មូលហេតុ​ដែល​បណ្តាល ឲ្យ​កើត​មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន ល្មើស​ល្បឿន ៣​លើក (​ស្លាប់​២​នាក់​) មិន​ប្រកាន់​ស្តាំ ៣​លើក (​ស្លាប់​៣​នាក់​) ប្រជែង ១​លើក (​ស្លាប់​១​នាក់​) ស្រវឹង ៣​លើក (​ស្លាប់​៣​នាក់​) មិន​គោរព​សិទ្ធិ ៣​លើក​។

គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួម​មាន ផ្លូវជាតិ ចំនួន ៥​លើក​, ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ៥​លើក និង​ផ្លូវលំ ចំនួន ៣​លើក ។ យានយន្ត​ដែល​បង្កហេតុ រួម​មាន ម៉ូតូ ៧​លើក រថយន្ត​ធុន​តូច ចំនួន ៤​លើក និង​រថយន្ត​ធុន​ធំ ២​លើក ។

រាជធានី​-​ខេត្ត ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួម​មាន ៖ ភ្នំពេញ​៣​លើក ស្លាប់​១​នាក់​របួស​៤​នាក់​, កំពត​១​លើក ស្លាប់​១​នាក់ របួស​២​នាក់​, កំពង់ចាម​១​លើក ស្លាប់​១​នាក់​របួស​១​នាក់​, កំពង់ស្ពឺ​១​លើក ស្លាប់​១​នាក់​, ក្រចេះ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ពោធិសាត់​១​លើក ស្លាប់​១​នាក់ និង​ខេត្តស្ទឹងត្រែង​១​លើក ស្លាប់​១​នាក់ ។

យោង​តាម​របាយការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រយៈពេល ៩​ថ្ងៃ គិត​ចាប់​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៧ កើតឡើង ចំនួន ៨៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ចំនួន ៤៤​នាក់ រង​របួស​សរុប ចំនួន ១១៩​នាក់ ក្នុង​នោះ​របួសធ្ងន់ ៧៩​នាក់ និង​រង​របួសស្រាល ចំនួន ៤០ នាក់ ។

ព័ត៌មាន​ពី​នាយកដ្ឋាន សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៧ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប ទូ​ទាំង​ប្រទេស​មាន ចំនួន ៥៥៧ គ្រឿង ក្នុង​នោះ​បាន​អប់រំ​ចំនួន ១៩៥ គ្រឿង និង​ពិន័យ​សរុប ចំនួន ៣៦២ គ្រឿង ៕

Loading...