គ្រោះថ្នាក់​ថ្មី​នៅ​ក្នុង​​​ការ​រួមភេទ​​​តាម​មាត់

ការ​រួមភេទ​តាម​មាត់​មានគុណ​ប្រយោជន៍​យ៉ាងច្រើន ហើយ​ដៃគូរ​រួមភេទ​ជាច្រើន​នាក់​រក ឃើញថា វា​ពិតជា​ឆ្លើយតប​ទៅនឹង​ឈុត​ឆាក​ខ្លីៗ​នៃ​បន្ទប់ដេក​របស់​ពួកគេ​។​​ ជាមួយគ្នានេះដែរ វា​សឹងតែ​មិន​អាច​ធ្វើអោយ​មាន​ផ្ទៃពោះ​បាន​ទៀត​ផង​!

​ ទោះបីជា​យ៉ាងណា​ក៏ដោយ ការព្រួយបារម្ភ​ថ្មី និង​ធ្ងន់ធ្ងរ​សម្រាប់​ឆ្នាំ​២០១០ ដល់​២០១១ គឺ​ស្តីអំពី បញ្ហា​ជា​ដែល​កើត​មាន​នៅពេល​រួមភេទ​តាម​មាត់​។ អ្នក​ប្រហែលជា​ដឹងថា មាន​វីរុស​ប្រភេទ ដែល មានការ​រាតត្បាត​យ៉ាង​ខ្លាំងក្លា​មួយ គឺ Human Papilloma Virus (HPV)​។ វា​មាន​នាទី​ធ្វើអោយ កើត​ជំងឺ​មហារីក​មាត់ស្បូន និង​ដុះ​ដុំ​សាច់​មហារីក និង​ដុំ​សាច់​មិន​មែន​មហារីក​ជាច្រើន​ផ្សេងទៀត​។​

​អ្នកឯកទេស​ខាង​ជំងឺមហារីក បាន​ធ្វើ​ការព្យាករណ៍​ទុក​រយៈពេល​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀតថា​៖

អត្រា​កើត​ថ្មី​នៃ​ប្រភេទ​ជំងឺមហារីក​មាត់ និង​បំពង់​ក​មួយ​ចំនួន​ហាក់បីដូចជា​កំពុងតែ កើត មាន​ឡើង​ហើយ​។​
ជំងឺមហារីក​ប្រភេទ​នេះ​ច្រើន​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការ​មាន​វត្តមាន​វីរុស HPV នៅក្នុង មាត់ ឬ​បំពង់ករ​។​

​ក្នុង​ខែ​មេសា ឆ្នាំ​២០១០ សារព័ត៌មាន British Medical Journal បាន​ចុះផ្សាយ​នូវ​ការត្រួតពិនិត្យ​ឡើង វិញ​នៃ​ប្រទេស​ជាច្រើន (Multinational Review) ដែល​បាន​បង្ហាញ​អោយដឹងថា វា​គ្មាន​អ្វី​ជា​ចម្ងល់ នោះ​ទេ​អំពី​អត្រា​នៃ​ការកើត​ថ្មី​របស់​ជំងឺមហារីក​ប្រភេទ Oropharyngeal Squamous Cell Carcinoma ទេ ដែល​កំពុងតែ​រីកដុះដាល​យ៉ាង​ខ្លាំង​នៅ​បណ្តា​ប្រទេស​ជាច្រើន​នៅ​លោកខាងលិច ហើយ​ការ​កើន ឡើង​បែប​នេះ​ដោយសារតែ​មាន​វត្តមាន​វីរុស HPV ។​

​អ្នកនិពន្ធ​បាន​ថ្លែងអោយដឹងថា ការ​ប្រឈម​នឹង​ការកើតមាន​ជំងឺមហារីក Oropharyngeal (​មហារីក មាត់ និង​បំពង់​ក​) ត្រូវ​បាន​ទាក់ទង​គ្នា​ទៅ​ជាមួយ​នឹង​ការ​ធ្លាប់​មាន​ប្រវត្ត​រួមភេ​ទ​ជា​ ដៃគូ​ច្រើន​នាក់ ចាប់ពី ៦​នាក់​ឡើងទៅ និង​រួមភេទ​តាម​មាត់​ជាមួយ​ដៃគូ​ច្រើន​នាក់​ចាប់​ពី​៤​នាក់​ឡើងទៅ​។​

​ ទំនាក់ទំនង​របស់​វា​ជាក់ស្តែង​គឺ​ថា វីរុស​កំពុងតែ​ធ្វើការ​ចម្លង​ទៅ​មនុស្ស​ផ្សេង​ទៀត​តាមរយៈ ការ រួម ភេទ ជាពិសេស​ការ​រួមភេទ​តាម​មាត់​។​

​រឿង​នេះ​គឺ​ពិត​ជា​ដំណឹង​អាក្រក់​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​រួមភេទ​តាម​មាត់​។ ទោះបីជា​យ៉ាងណា​ក៏ ដោយ វា​មាន​គ្រោះថ្នាក់​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ដៃគូរ​រួមភេទ​ណា​ដែល​ស្រលាញ់​ គ្នា​ប្តី មួយ​ប្រពន្ធ​មួយ ដែល​ពួកគេ​រួមភេទ​តាម​មាត់​តែ​ពីរ​នាក់​គត់​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​ថ្មីៗ​នេះ ការ​រួមភេទ​តាម​មាត់​ជាមួយនឹង​ដៃគូរ​ដោយ​មិន​រើសមុខ​ហាក់បីដូចជា​គំនិត​មិន​ល្អ​ទេ​។​

​ ក្នុង​ខែ​ឧសភា ឆ្នាំ​២០១១​នៅក្នុង​សន្និសិទ្ធ​អន្តរជាតិ​ដ៏​ធំ​មួយ​វេជ្ជបណ្ឌិត អ៊ី​នដ្រា​ជីត ហ្គោស (Dr. Indrajit Ghosh) និង​សហការី​របស់ គាត់​បាន​អោយ​បង្ហាញ​អោយដឹង​ពី​លទ្ធផល​នៃ​កម្មវិធី​ពិនិត្យ​ជំងឺ​របស់​ពួកគេ ​ទៅ​លើ​ស្ត្រី​រកស៊ី​ផ្លូវភេទ (Female Commercial Sex Workers, FCSWs) ក្នុង​ទីក្រុង​ឡុង​ដ៍​។​

​ពួកគេ​បាន​រកឃើញថា ស្ត្រី​ម្នាក់​ក្នុងចំនោម​ស្ត្រី​២៥​នាក់​មាន​មេរោគ Chlamydia នៅក្នុង​បំពង់ក​។ វា​ហាក់បីដូចជា​ច្បាស់​ណាស់​ដែល​ថា​ពួកគេ​ឆ្លង​មេរោគ​នេះ​ពី​អតិថិជន​របស់​ ពួកគេ​តាមរយៈ​ការរួម ភេទ​តាម​មាត់ ៕

ប្រភព៖ www.health.com.kh

Loading...

Leave a Reply

Your email address will not be published. Required fields are marked *