គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​កូ​ឡុំ​ប៊ី​ស្លាប់​មនុស្ស​៧​នាក់​

​នៅ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ យន្ដហោះ​ធុន​តូច​ ប្រភេទ​ Cessna​ 207​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Alas​ de​ Columbia​ Airlines​ បាន​ធ្លាក់​ ពេល​ហោះហើរ​ចាកចេញ​មិន​ឆ្ងាយ​ ប៉ុន្មាន​ពី​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ ប៊ូ​កា​រ៉ា​មេន​ហ្គា​ ភាគ​ឦ​សាន្ដ​ប្រទេស​ កូ​ឡុំ​ប៊ី​បណ្ដាល​ឱ្យ​មនុស្ស​នៅ​លើ​យន្ដ​ ហោះ​ទាំង​៧​នាក់​បាត់បង់​ជីវិត​ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​កូ​ឡុំ​ប៊ី​ បាន​បញ្ជាក់​ថា​ ក្រុម​ជួយ​សង្គ្រោះ​បាន​រក​ ឃើញ​សាកសព​៧​នាក់​ ដោយ​រួម​ទាំង​ អ្នកដំណើរ​ និង​អាកាសយានិក​ដែល​មាន​ បទ​ពិសោធន៍​ ។​ ក្នុង​ចំណោម​អ្នក​ស្លាប់​ នោះ​មាន​ទាំង​លោក​ Carlos​ Rueda​ Clausen​ ជា​ម្ចាស់​ក្រុមហ៊ុន​អាកាស​ ចរណ៍​ខាងលើ​ និង​ជា​អាកាសយានិក​ ដែល​មានបទពិសោធន៍​រាប់​សិប​ឆ្នាំ​ ។​

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូ​ឡុំ​ប៊ី​ មន្ដ្រី​ជំនាញ​កំពុង​បើក​ការ​ស្រាវជ្រាវ​ពី​ មូលហេតុ​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​កើត​ ឡើង​ ។​ តាម​ការ​សន្និដ្ឋាន​ជាបឋម​ យន្ដ​ ហោះ​នោះ​អាច​ជួប​បញ្ហា​គ្រឿង​ម៉ាស៊ីន​ ទើប​បណ្ដាល​ឱ្យ​ធ្លាក់​ ។​ អត្ដសញ្ញាណ​ជន​ រង​គ្រោះ​៦​នាក់​ទៀត​មិន​ទាន់​ត្រូវ​បាន​ ប្រកាស​ឱ្យ​ដឹង​នៅឡើយ​ ។​ នេះ​ជា​គ្រោះ​ ថ្នាក់​ពាក់ព័ន្ធ​អាកាសចរណ៍​ថ្មី​បំផុត​នៅ​ ប្រទេស​កូ​ឡុំ​ប៊ី​ក្នុង​ឱកាស​ពលរដ្ឋ​នៅ​ជុំ​ វិញ​ពិភពលោក​កំពុង​អំណរ​បុណ្យ​ណូអែល​ និង​ឆ្នាំ​ថ្មី​ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *