គ្រោះទឹកជំនន់នៅបារាំងស្លាប់៤នាក់ និង២៤នាក់រងរបួស

លោកនាយករដ្ឋមន្ត្រីបារាំង Manuel Valls បានថ្លែងកាលពីថ្ងៃទី៤ ខែមិថុនា ថា ជនរងគ្រោះបានបាត់បង់ជីវិត៤នាក់ក្នុងគ្រោះទឹកជំនន់​វាយប្រហារនៅទីក្រុងបារីស ទីក្រុងភកណ្តាល៤ទៀត និង២៤នាក់ផ្សេងទៀតរងរបួស ។

ការថ្លែងបែបនេះរបស់លោក Valls ធ្វើឡើង នៅខណៈដែលលោកធ្វើដំណើរទៅកាន់ទីតាំងគ្រប់គ្រងមហន្តរាយស្ថិតនៅក្នុងអគ្គារ​ក្រសួងមហាផ្ទៃ ។ លោកបានបញ្ជាក់ថា គួរឲ្យសោកសៅខ្លាំងណាស់ យើងបានបាត់បង់ជីវិត​មនុស្ស៤នាក់ និង២៤នាក់រងរបួស​នៅក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ ។

កាសែតក្នុងស្រុកបានផ្សព្វផ្សាយថា ស្ត្រីម្នាក់អាយុ៦០ឆ្នាំ ដែលគេរាយការណ៍ថា បានបាត់ខ្លួនជាច្រើនថ្ងៃកន្លងមកនោះ ទើបត្រូវបានគេប្រទះឃើញបាត់បង់ជីវិតនៅក្នុងលំនៅឋានរបស់ខ្លួនស្ថិតនៅទីក្រុង Montagris ភាគខាងត្បូងទីក្រុងប៉ារីស កាលពី​រសៀល​ថ្ងៃទី៤ ខែមិថុនា ។ ជាមួយគ្នានេះដែរ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ទៀត​ត្រូវគេប្រទះឃើញបាត់បង់ជីវិតស្ថិតនៅទីក្រុង L’Yonne ភាគកណ្តាលប្រទេសបារាំង ។

ជនរងគ្រោះបាត់បង់ជីវិត២នាក់ផ្សេងទៀត​ត្រូវគេរាយការណ៍ថា ស្ថិតនៅភាគខាងត្បូងទីក្រុងប៉ារីសផងដែរ ។

ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានគ្រោះទឹកជំនន់​លិចលង់ផ្នែកខ្លះ​នៅភាគកណ្តាលប្រទេសបារាំង និងរដ្ឋធានី ហើយធ្វើឲ្យតំបន់ទីប្រជុំជនរំជើបរំជួល​បង្កចលាចល ។

ទាំងយប់អធាត្រ ទឹកទន្លេ Seine River បានកើនកម្ពស់ទឹករហូតដល់៦.១មែត្រ ។ ភ្លៀងធ្លាក់ខ្លាំងនេះផងដែរ ធ្វើឲ្យអាក់ខាន​ដល់ដំណើរការចរាចរណ៍នៅក្នុងទីក្រុងប៉ារីស និងនៅជាយក្រុង បង្ខំឲ្យបិទទ្វារសារមន្ទីរ Louvre និងសារមន្ទីរ Orsay Museum ដែល​ដែលមានទីតាំងនៅឆ្នេរទន្លេ Seine ។

លោក Valls បានបញ្ជាក់ថា ទឹកទន្លេ Seine មានការស្រកចុះយឺតៗ ប៉ុន្តែវាមានចំនួនថេរ ។ ទោះបីយ៉ាងណា ទឹកទន្លេនេះ​វិលត្រឡប់ទៅរកសភាពធម្មតាវិញ​ក្នុងអំឡុងពេលច្រើនថ្ងៃទៀតដែរ ។

ទឹកទន្លេនេះ នៅក្នុងប្រវត្តិសាស្ត្រគឺកើនឡើងរហូតដល់៨.៦ម៉ែត្រ​ក្នុងឆ្នាំ១៩១០ នៅពេលនោះធ្វើឲ្យទឹកជំនន់នៅក្នុងប្រទេសប៉ារំាងជនលិចគ្រប់ទីកន្លែង ។

ការិយាល័យគ្រប់គ្រងមហន្តរាយបារាំង​បានទទួលស្គាល់ថា នៅទីក្រុងប៉ារីស និងជាយក្រុង ព្រមទាំងតំបន់ភាគកណ្តាលផងដែរ​ដែលមានលំនៅឋានសរុប១៧.០០០នាក់ នៅពុំទាន់មានអគ្គិសនីប្រើប្រាស់ ។

ទីភ្នាក់ងារឧតុនិយមបារាំង​ Meteo France បានផ្សព្វផ្សាយដាក់តំបន់ចំនួន១៣ ក្នុងនោះ មាន Ile-de-France ផង ឲ្យស្ថិតនៅ​ក្នុងចំណុចពណ៌ទឹកក្រូចនៃកម្រិតប្រកាសអាសន្ន ហើយនៅព្រឹកថ្ងៃទី៥ ខែមិថុនា តំបន់ទាំងនោះ នៅតែស្ថិតក្នុងសភាពគ្រោះថ្នាក់ ៕

ses

Loading...

Leave a Reply

Your email address will not be published. Required fields are marked *