គ្រោះទឹកជំនន់ និង​បាក់​ដី​នៅ​ឥណ្ឌូនេស៊ី សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​៤៤​នាក់​

​ហ្សា​ការ​តា ៖ យ៉ាងហោចណាស់​មនុស្ស ៤៤​នាក់​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ទឹកជំនន់​និង​គ្រោះ​បាក់​ដី​បាន​វាយប្រហារ​ទៅលើ​ខេត្ត​ភាគ​ខាងកើត នៃ​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះមហន្តរាយ​ជាតិ​ឥណ្ឌូនេស៊ី​បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា «​មាន​មនុស្ស​ស្លាប់​យ៉ាងហោចណាស់ ៤៤​នាក់ និង​០៩​នាក់​បាន​រងរបួស នៅ​ភាគ​ខាងកើត​កោះ Flores…​ខណៈ​មនុស្ស​ជាច្រើន​ទៀត​កំពុងស្ថិត​នៅក្រោម​ភក់​»​។​

​ប៉ុន្មាន​ម៉ោង​មុន​ពេលដែល​មនុស្ស​ភ្ញាក់ឡើង ដើម្បី​អបអរ​បុណ្យ Easter នៅ​ថ្ងៃអាទិត្យ​នេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំងៗ​បាន​បង្ក​ជា​ទឹកជំនន់​យ៉ាងខ្លាំង​នៅលើ​កោះ Flores ដែល​ភាគច្រើន​មាន​ប្រជាជន​កាន់សាសនា​កាតូលិក​។​

​អាជ្ញាធរ​បាន​គូសបញ្ជាក់ថា ផ្ទះ​ជាច្រើន​ត្រូវបាន​ជន់​លិច​ដោយ​ភក់ ខណៈ​ស្ពាន​និង​ផ្លូវថ្នល់​ត្រូវបាន​បំផ្លាញ​យ៉ាង​ខ្ទេចខ្ទី​នៅ​ចុង​ខាងកើត​នៃ​កោះ​៕

Loading...