គ្រោះធម្មជាតិបណ្តាលឲ្យផ្ទះពលរដ្ឋ៣ស្រុក សរុប៣៧ខ្នងរងការខូចខាត ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ លំនៅឋានប្រជាពលរដ្ឋចំនួន៣ ស្រុក ក្នុងខេត្តបន្ទាយមានជ័យ គឺស្រុកស្វាយចេក ភ្នំស្រុក និងស្រុកអូរជ្រៅ សរុបចំនួន៣៧ខ្នងបានរងការខូចខាតដោយសារតែគ្រោះធម្មជាតិបក់បោកមកចំ ។

សេចក្តីរាយការណ៍ឱ្យដឹងថា លំនៅឋានទាំងនោះបានរងការខូចខាតស្រាល និងធ្ងន់ កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ខណៈដែលមានខ្យល់កន្រា្តក់ លាយឡំជាមួយភ្លៀងផ្គររន្ទះបោកបក់ប៉ះចំខេត្តបន្ទាយមានជ័យ ។

ប្រភពរាយការណ៍ឱ្យដឹងទៀតថា ស្រុកទាំង៣ ជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់មានស្រុកស្វាយចេករងផលប៉ះពាល់ធ្ងន់ជាងគេ ខូចខាតផ្ទះ៣៤ខ្នង ខូចធ្ងន់៥ខ្នង និងស្រាល២៩ខ្នង ចំណែកស្រុកស្រុកភ្នំស្រុកខូចខាត២ខ្នង និងស្រុកអូរជ្រៅខូចខាត១ខ្នង ដោយដើមត្នោតដួលសង្កត់ពីលើ ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា គ្រោះធម្មជាតិខ្យល់កន្រ្តាក់នោះដែរ មិនបង្កឱ្យពលរដ្ឋណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ ។ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ គេសង្កេតឃើញ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយ ចេកបានដឹកកម្លាំងនគរបាលក្រោមឱវាទជាច្រើននាក់ ចុះទៅជួយអន្តរាគមន៍ដល់ពលរដ្ឋ រងគ្រោះ ជួយរុះរើ និងជួសជុលកសាងផ្ទះពលរដ្ឋទាំងនោះឡើងវិញ មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ស្នងការក៏បាននាំយកស័ង្កសីដែលជាអំណោយ របស់ឯកឧត្តមឧបកនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមាន ជ័យជាង៥០០រយសន្លឹកដើម្បីប្រគល់ជូន ដល់ពលរដ្ឋរងគ្រោះនៅស្រុកស្វាយចេក ក្នុងការសម្រួលដោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលប្រឈមខ្វះទីជម្រកស្នាក់នៅ ។

ពាកព័ន្ធនឹងខ្យល់កន្រ្តាក់នេះដែរ កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ នៅក្នុងឃុំតាគង់ ស្រុកម៉ាឡៃ ផ្ទះពលរដ្ឋចំនួន១៧ខ្នង ក៏រងការខូចខាតយ៉ាងដំណំផងដែរ ជួបនិងគ្រោះធម្មជាតិខ្យល់កន្រ្តាក់។គ្រោះធម៌ជាតិគេមើលឃើញថានៅតែបន្តគំរាមកំហែង ដល់ពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ ។

ខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញទៀតថាតែងតែទទួលរងផលប៉ះពាល់ជាញឹកញាប់ បើប្រៀបធៀបនិងបណ្តាខេត្តក្រុងនានានៅក្នុងប្រទេសកម្ពុជា ក្រោយពីខត្តបន្ទាយមានជ័យមួយនេះទើបតែគេចផុត ពីគ្រោះរាំងស្ងួតដែលធ្វើឱ្យប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ ៕ ពាយព្យ

IMG_5831

IMG_5828

IMG_5825

IMG_5822

IMG_5817

IMG_5816

IMG_5815

IMG_5792

IMG_5791

IMG_5785

IMG_5781

IMG_5779

Loading...

Leave a Reply

Your email address will not be published. Required fields are marked *