គ្រោះ​អគ្គិភ័យ​ឆ្នាំ​ ២០១៤​ កន្លង​ទៅ​មាន​ចំនួន​ ជាង​ ៨០​ លើក​ និង​ សម្លាប់​មនុស្ស​ ៧​ នាក់​

​ភ្នំពេញ​៖​ លោក​ ព្រំ​ យុន​ នាយការិយាល័យ​បង្ការ​ និង​ ពន្លត់​អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ បញ្ជាក់​ថា​ក្នុង​ឆ្នាំ​ ២០១៤​កន្លង​ទៅ​នេះ​ គ្រោះ​អគ្គិភ័យ​ បាន​ កើតឡើង​ ចំនួន​ ៨៦​ លើក​ ចាប់ពី​ខែ​ មក​រា​ រហូត​ដល់​ខែធ្នូ​ ឆ្នាំ​ ២០១៤​ នេះ​ បើ​ប្រៀបធៀប​និង​ ឆ្នាំ​មុន​ ហាក់​មិនសូវ​ជា​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ​ ក្នុង​នោះ​បណ្តាល​ឲ្យ​ស្លាប់​ មនុស្ស​ចំនួន​ ៧​ នាក់​ ប្រុស​៤​ នាក់​ ស្រី​ ៣​ នាក់​ និង​ អ្នក​រង​បួស​ចំនួន​ ៦​ នាក់​។​

​បញ្ហា​ប្រឈម​ដែល​បណ្តាល​ឲ្យ​មាន​ គ្រោះ​អគ្គិភ័យ​ បណ្តាល​មក​ពី​ ការ​ធ្វេសប្រហែស​ របស់​ ប្រជាពលរដ្ឋ​ និង​ អាច​បណ្តាល​មក​ពី​អគ្គិសនី​ជាដើម​។​

​នាយការិយាល័យ​បង្ការ​ និង​ ពន្លត់​អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រូប​នេះ​ បាន​បញ្ជាក់​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ សម្រាប់​សម្ភារ​ពន្លត់​អគ្គិភ័យ​ ប្រចាំ​ នៅ​រាជធានី​ភ្នំពេញ​ នៅ​មិន​ទាន់​ឆ្លើយ​ តប​ នឹង​ ការ​ពន្លត់​អគ្គិភ័យ​ឲ្យ​បាន​ ១០០​ ភាគរយ​ នោះ​ទេ​ តែ​យ៉ាងណា​ក៏​ដោយ​ អង្គភាព​នេះ​ នៅ​តែ​ប្រឹងប្រែង​ ទៅ​តាម​លទ្ធភាព​ របស់​ខ្លួន​។​

​គូសបញ្ជាក់​ថា​ សម្រាប់​ព្រឹត្តិការណ៍​អគ្គិភ័យ​ដែល​ធំ​ប្រចាំ​ ឆ្នាំ​ ២០១៤​ នេះ​ គឺ​ អគ្គិភ័យ​ ឆេះ​ផ្សារ​ចាស់​ ខូចខាត​ទ្រព្យសម្បត្តិ​ ទំនិញ​គ្រប់​ប្រភេទ​របស់​អាជីវករ​ ក្នុង​ផ្សារ​ប្រមាណ​ជា​ ១,៥​ លាន​ដុល្លារ​ និង​ឆះ​អស់​តូច​ចំនួន​ ២២៩​ តូប​ លើ​តូប​សរុប​ ៩១៤​ តូប​៕

ចុចអាន​៖ បុរសម្នាក់ស្លាប់ ដោយសាររថយន្ត​និង​ម៉ូតូ​ នៅ​ស្រុក​ពញាឮ (មានវីដេអូ)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *