បុរសជាប្តី និងប្រពន្ធរងគ្រោះ

គ្លិនិក ប៊ីធ្យូធី (De Beauté Clinic) ធ្វើឲ្យស្ត្រីម្នាក់ស្លាប់ចោលប្តី និងកូនប្រុស ស្រី៤នាក់

ភ្នំពេញ៖ ស្រ្តីអាយុ៣៦ឆ្នាំម្នាក់ បានបាត់បង់ជីវិតចោលប្តី និងកូនប្រុស ស្រី៤នាក់ឲ្យនៅកំព្រា បន្ទាប់ពីជនរងគ្រោះបានចូលវះកាត់ពង្រីកដើមទ្រូងនៅគ្លីនិក ប៊ីធ្យូធី (De Beauté Clinic) ដែលខ្វះជំនាញបច្ចេកទេស ចាក់ថ្នាំសណ្តំស៊ីសួតស តម្រងនោម និងថ្លើម បណ្តាលឲ្យស្លាប់តែម្តង ។ ករណីនេះ មិនដឹងថា ខាងក្រសួងសុខាភិបាលមានវិធានការយ៉ាងណាចំពោះម្ចាស់គ្រប់គ្រងគ្លីនិកឡើយ ។

ប្រភពព័ត៌មានពីប្តីរបស់ស្ត្រីរងគ្រោះបានប្រាប់ថា ប្រពន្ធរបស់គាត់ឈ្មោះ រស់ សុខនី អាយុ៣៦ឆ្នាំ មានកូនបួននាក់ និងមានស្រុកកំណើតនៅខេត្តក្រចេះ។ មុនហេតុការណ៍នេះកើតឡើង ប្រពន្ធរបស់គាត់បានមើល Page Facebook របស់គ្លីនិកមួយដែលមានយីហោ (ដឹបូតេ) នៅជិតរង្វង់មូលកាំកូ បានផ្សាយពីវិធីកែសមម្ផស្ស គឺពង្រីកដើមទ្រូង (សុដន់)ឃើញដូចនេះ ប្រពន្ធរបស់លោកបានពិភាក្សាគ្នា ជាមួយលោក ដើម្បីទៅកែសម្ផស្សនៅគ្លីនិកខាងលើ លោកក៏យល់ព្រមឲ្យប្រេពន្ធរបស់លោក ទៅកែពង្រីកដើមទ្រូង ដោយបានទូរស័ព្ទទៅសួរនាំ យល់ព្រមក្នុងតម្លៃ៣០០០ដុល្លារ ។ បន្ទាប់ពីនិយាយត្រូវគ្នា គាត់បានដឹកសប្រពន្ធ មកភ្នំពេញ។

ប្រភពបន្តថា លុះមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាថ្ងៃណាត់ គ្លីនិកខាងលើបានវះកាត់ដើមទ្រូង ហើយក្រោយពីវះកាត់បាន២ថ្ងៃ គឺនៅថ្ងៃទី១៩ ខែវិច្ឆិកា ប្រពន្ធរបស់លោក មានអាការធ្ងន់បំផុត ហើយខាងគ្លីនិកខាងលើបានដោះដៃ មិនព្រមទទួលខុសត្រូវ លើការវះកាត់កែច្នៃពង្រីកសុដន់ នោះទេ គឺបានប្រាប់់ក្រុមគ្រួសារគាត់ថា ឲ្យដឹកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកមួយទៀត ដែលមានយីហោ ICU មានទីតាំងស្ថិតនៅផ្ទះលេខ៥ ផ្លូវ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ប្រភពបន្តថា លុះដឹកប្រពន្ធលោកមកដល់គ្លីនិកនេះ, ខាងគ្លីនិកបានពិនិត្យមើល បន្ទាប់ពីនិត្យរួចហើយ គ្រូពេទ្យបានប្រាប់់ថា គ្មានសង្ឃឹមរស់ទេ ព្រោះខាងគ្លីនិកដឹបូតេ ចាក់ថ្នាំសណ្តំបានស៊ីសួតស តម្រងនោម និងថ្លើមអស់អាលីងហើយ។ រហូតដល់ម៉ោងជាង៤និង៤០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រពន្ធរបស់លោកបានស្លាប់ចោលប្តី និងកូនបួននាក់ ។

សូមបញ្ជាក់ថា គ្លីនិកសុខភាពមួយចំនួននៅកម្ពុជាបន្តធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជីវិតយ៉ាងផុយស្រួយជាទីបំផុតដោយកត្តាផ្សេងៗ ។ ក្រសួងសុខាភិបាលកម្ពុជាបាននិងកំពុងងាប់ត្រគាក ស្ពឹកស្រពន់បណ្តោយឲ្យភាពអសកម្មកើតឡើងបន្តបន្ទាប់ដោយសារតែក្រុមគ្រូពេទ្យខ្វះជំនាញ ៕

2016-11-21_07-30-30

បុរសជាប្តី និងប្រពន្ធរងគ្រោះ
បុរសជាប្តី និងប្រពន្ធរងគ្រោះ

2 3

Loading...