គ្លីនិក ស៊ឹង រិទ្ធី​រ៉េត អសមត្ថភាព​ព្យាបាល ទុក​អ្នកជំងឺ​ចោល​ធ្លាយ​ពោះវៀន ស្ទើរ​បាត់បង់​ជីវិត

ខេត្តសៀមរាប៖ គ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត មានទទួលពិនិត្យ និងព្យាបាលជម្ងឺទូទៅ មនុស្សចាស់ កុមារ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦A អតីតសាលាស្រុកចាស់ ខាងកើតផ្សារសាមគ្គី ក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានរងការចោទប្រកាន់ពីស្ត្រីម្នាក់ ឈ្មោះ ថាវី ជាភរិយាជនរងគ្រោះឈ្មោះ ឡាយ ត្រូវជាអ្នកជម្ងឺ កាលពីល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា គ្រូពេទ្យខ្វះវិជ្ជាជីវៈ និងអសមត្ថភាព បានទុកប្តីរបស់គាត់ចោល បណ្តាលឲ្យធ្លាយពោះវៀន ស្ទើរបាត់បង់ជីវិត។

លោកស្រី បានបន្តឲ្យដឹងទៀតថា កាលពីថ្ងៃទី១៤ វិច្ឆិកា កន្លងទៅ ប្តីរបស់គាត់ មានអាការៈចុងពោះយ៉ាងខ្លាំង ហើយចូលទៅសំរាកព្យាបាលនៅគ្លីនិកស៊ឹង រិទ្ធីរ៉េត ហើយគ្រូពេទ្យក៏បាននាំប្តីរបស់គាត់ទៅពិនិត្យអេកូឃើញថា ហើមពោះវៀន រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា គ្រូពេទ្យនៅតែនិយាយដដែលថា ប្តីគាត់គឺហើមពោះវៀន ក៏ផ្សំថ្នាំឲ្យលេប លុះក្រោយមកមកទៀតស្ថានភាពជម្ងឺប្តីលោកស្រី គឺកាន់តែចុកពោះខ្លាំងឡើងៗ ក្រុមគ្រូពេទ្យនៅតែធ្វើប្រងើយ។ លោកស្រីថា លុះក្រោយទៀតគ្រូពេទ្យធំ បានមកពិនិត្យសាជាថ្មី ទើបនិយាយថា គឺពោះវៀនដុះខ្នែង ដោយខ្វះទំនុកចិត្តលើគ្លីនិតខាងលើ លោកស្រីក៍សម្រេចចិត្តនាំប្តីទៅពិនិត្យនៅគ្លីនិកមួយទៀត ទើបដឹងថា ពោះវៀនដុះខ្នែងនោះ បានធ្លាយទៅហើយ បើទុកបន្តិចទៀតនឹងរងគ្រោះដល់ជីវិត។

លោកស្រី ថាវី បានចោទប្រកាន់ទៅលើក្រុមគ្រូពេទ្យរបស់គ្លីនិក សឹង រិទ្ធិរ៉េត ខាងលើថា អសមត្ថភាព និងមិនយកចិត្តទុក្ខដាក់លើអ្នកជម្ងឺ បណ្តាលឲ្យអ្នកជំងឺស្ទើរតែបាត់បង់ជីវិត។

ពាក់ព័ន្ធនឹងករណីនេះ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីប្រធានមន្ទីសំរាកព្យាបាលនោះ បានទេ ព្រោះទូរស័ព្ទខលទៅខាងបុគ្គលិកនិយាយថា គាត់ជាបុគ្គលិកមិនដឹងទេ។ ចំណែកលោក ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ក៏មិនអាចទំនាក់ទំនងបានដែរ នៅព្រឹកនេះ៕

15228030_745334188951620_1761041498_n

Loading...