គ.ជ.ប.បញ្ជាក់ថា ទឹកខ្មៅជ្រលកដៃ បានទិញពីប្រទេសឥណ្ឌា គឺក្រុមហ៊ុនតែ១ជាមួយនឹងទឹកខ្មៅ ធ្លាប់បានប្រើប្រាស់ក្នុងការបោះឆ្នោត ឃុំ-សង្កាត់គឺមាន តម្លៃប្រមាណជាង៨០ម៉ឺនដុល្លារ

ភ្នំពេញ៖ ថ្លែងក្នុងពិធីពិសោធន៍ទឹកខ្មៅ ជ្រលក់ម្រាមដៃ កាលពីព្រឹកថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១៨នេះ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) បានអះអាងថា ទឹកខ្មៅលុបលាងមិនជ្រះ និងសំភារៈមួយចំនួនសម្រាប់ បម្រើដល់កិច្ចដំណើរការបោះឆ្នោត បានរៀបចំរួចរាល់ហើយ គិតត្រឹមព្រឹក១៧ កក្កដានេះ ក្រុមមន្រ្តី គ.ជ.ប បានដឹកជញ្ជូនទៅខេត្តកោះកុង និងខេត្តព្រះសីហនុ ប៉ុន្តែត្រូវតាមផ្លូវជាតិលេខ៣ ព្រោះតេផ្លូវជាតិលេខ៤ មានទឹកជំនន់ជនលិចកំណាតផ្លូវចន្លោះគីឡូម៉ែត្រលេខ១០៦ និង លេខ១០៧នោះ ។

លោក អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) បានលើកឡើងថា ទឹកថ្នាំពណ៌ខ្មៅជ្រលក់ម្រាមដៃនេះ ទិញមកពីប្រទេសឥណ្ឌា សម្រាប់បម្រើ ដល់ការ រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលមានតម្លៃប្រមាណជាង៨០ម៉ឺនដុល្លារអារិក ។

លោកបានបន្តថា ការដឹកជញ្ជូន ជំហានដំបូងនេះ យកទៅទុកនៅគណៈកម្មការ ខេត្តរៀបចំ ការបោះឆ្នោត រួចហើយ គណៈកម្មការខេត្តបន្តដឹកបញ្ជូនទៅគណៈកម្មការឃុំ-សង្កាត់ រៀបចំ ការបោះឆ្នោត យ៉ាងយូរមួយថ្ងៃ មុនការបោះឆ្នោត ដោយមានសន្តិសុខយ៉ាមយ៉ាងតឹងតែងបំផុត ។ ទឹកខ្មៅដែលបម្រើការបោះឆ្នោត ត្រូវបានបញ្ជាទិញនៅក្រុមហ៊ុនតែមួយ និងទឹកខ្មៅប្រើប្រាស់សម្រាប់ដំណើរ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងទៅ ។

មន្ត្រី.គ.ជ.ប.រូបនេះបានបញ្ជាក់ថា “ទឹកខ្មៅសម្រាប់ដំណើរបោះឆ្នោតមានចំនួន៥១.០០០ដប ត្រូវចំណាយថវិកាប្រមាណជាង៨០ម៉ឺនដុល្លារ បញ្ជាទិញផ្ទាល់ទៅក្រុមហ៊ុនតែម្តង ។ “យើងបានបញ្ជាទិញទៅក្រុមហ៊ុនដដែល ទៅហាងដដែល អីចឹងទេ យើងបានសាកល្បងរួចហើយ ដោយគុណភាពល្អ ។ សូមជម្រាបថាទឹកខ្មៅនេះ នៅពេលជ្រលក់ម្រាមដៃ ពេលបោះឆ្នោតរួចហើយ វានឹងឡើងខ្មៅ អីចឹងទេ ទឹកខ្មៅនេះ មានគុណភាពល្អ” ។

ចំពោះការការពិសោធន៍ទឹកខ្មៅ ខាងលើនេះ គ្រប់គណបក្ស ដែលបានចូលរួម ក្នុងការសង្កេតលើពិសោធន៍នេះ បានអបអរសាទរគ្រប់គ្នា ហើយបានជឿជាក់ថា ពិតជាមានគុណភាពល្អមែន៕

Loading...